adverise with khmeread 2

បើករថយន្ត​បុក​កន្ទុយ​ម៉ូតូ​ដួល​ត្រូវ​រថយន្ត​តា​កូ​ម៉ា​បុក​របួសធ្ងន់​ស្រាល​៣​នាក់​

     ភ្នំពេញ ៖ បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ ហើយ​ស្ត្រី​ម្នាក់ទៀត​រងរបួស​ស្រាល ខណ​:​ពេលដែល​ពួកគាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ដល់​ផ្លូវកែង រួច​ត្រូវបាន​រថយន្ត​ព្រុស​បុក​ចំ​កន្ទុយ​ម៉ូតូ​ពីក្រោយ​បណ្ដាល​ឲ្យ​ដួល បន្ទាប់មក​ត្រូវ​រថយន្ត​តា​កូ​ម៉ា​ដែល​បើក​បញ្ច្រាស់ទិស​បុក​ពេញទំហឹង​។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​២៦១ កែង​ផ្លូវ​១៥៦ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។​

     ប្រភពព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ​ដែល​រងរបួស​ស្រាល​នោះបាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​រូបគាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្កុប​ពី ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1BL-7870 ដែលមាន​គ្នា​បីនាក់ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៦១ ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង​។​

     ខណ​:​មកដល់​ពាក់​កណ្ដាលផ្លូវ​កែង​លេខ​១៥៦ ស្រាប់​តែមាន​រថយន្ត​ព្រុស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2X-3686 បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​១៥៦ ទិសដៅ​ពី​កើ​តទៅ​លិច​ហើយក៏​បាន​បុក​កន្ទុយ​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ដួល និង​អូស​ចូលទៅ​ផ្លូវ​ផ្នែក​ខាងឆ្វេង ភ្លាមៗ​នោះ​ក៏​ស្រាប់​តែមាន​រថយន្ត​តា​កូ​ម៉ា ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មួយគ្រឿង​ដែល​បើក​បញ្ច្រាស់ទិស​គ្នា​បាន​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ប្រុស​ស្រី​ពីរ​នាក់​រងរបួស​ធ្ងន់ និង​ស្ត្រី​ម្នាក់​រងរបួស​ស្រាល​។​

     ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​នោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​មន្ទី​ពេទ្យ​សង្គ្រោះ​ភ្លាមៗ ដោយឡែក​រថយន្ត​បង្ក​ម៉ាក​តា​កូ​ម៉ា ក្រោយពេល​បុក​ម៉ូតូ​ជនរងគ្រោះ​ហើយក៏​បន្ថែម​ល្បឿន​បើក​គេចខ្លួនបាត់​តែម្ដង​។​រីឯ​រថយន្ត​បង្ក​ម៉ាក​ព្រូស ដោយ​ម្ចាស់​គិតថា​គ្មាន​កំហុស​ក៏​មិនបាន​បើក​គេច​ទៅណា​នោះទេ​គឺ​បាន​ចត​នៅ​និង​កន្លែងកើតហេតុ​។​

    បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង ដោយ​យក​រថយន្ត​ម៉ាក​ព្រួស និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់