adverise with khmeread 3

សមត្ថកិច្ច​ដេញ​បាញ់​យុវជន​២​នាក់​របួស​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ពេល​ហៅ​អត់​ឈប់​

    ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ត្រង់​ពោះ​ខាងឆ្វេង​ធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ភ្លាមៗ ខណ​:​ពេល​រួប​គាត់​និង​មិត្ត​ភ័ក្ត្រ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក​MSX មួយគ្រឿង​គ្មាន​ស្លាក​លេខ​ហើយ​ត្រូវ​កម្លាំង​ប៉ូលិស​ល្បាត​ឃើញ​ក៏​ហៅ​ឲ្យ​ឈប់​តែ​មិន​ឈប់​។​

    ហេតុការណ៍​បាញ់​តាមផ្លូវ​សាធារណ​:​ខាងលើនេះ​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃទី​២៧ ខែមករា ឆ្នាំ ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​៧០ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

     ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​សុខ ឡាយ ភេទ​ប្រុស​អាយុ​២១ មុខរបរ​ជូ​ស​ជុល​ឡាន ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី កែវ ជិះ​ម៉ូតូ​ម៉ាក​MSX ពណ៌​ស គ្មាន​ស្លាក​លេខ​។​

    តាម​សំដី​ជនរងគ្រោះ​បាន​និយាយថា ដំបូង​គាត់​និង​មិត្ត​ភ័ក្ត្រ​បានចេញ​ពី​ធ្វើការ​នៅ​ម្តុំ​រង្វង់​មូល​ទួលគោក ហើយ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ហូប​បង្អែម​នៅ​ផ្សារ​ទួល​សង្កែ​ក្នុង​គោលបំណង​ទៅផ្ទះ​វិញ ។​

     ខណ​:​កំពុងធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ស្រាប់​តែមាន​កម្លាំង​ប៉ូលិស​ល្បាត​ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​មាន​គ្នា​២​នាក់​ដេញ​មកពី​ក្រោយ​ដោយមាន​ការ​ភ័យ​ទើប​រួប​គាត់​ជិះ​ម៉ូតូ​រត់​។​

    រហូត​ជិះ​មកដល់​ចំណុច​ច្រកចូល​ផ្ទះ​ស្រាប់តែ​ប៉ូលិស​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​សំដៅចំ​នួន​មួយ​គ្រាប់​ត្រូវ​ពោះ​ខាងឆ្វេង​ធ្វើ​ដូ​ល​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ ចំណែក​មិត្ត​ភ័ក្ត្រ​ម្នាក់ទៀត​មិនត្រូវ​របួស​នោះទេ​។​

    ជនរងគ្រោះ​រូបនេះ​បន្តថា បន្ទាប់ពី​ប៉ូលិស​បាញ់​ឲ្យ​របួស​រួច​មាន​ម៉ូតូ​មួយគ្រឿង​ទៀត​មកពី​ក្រោយ​បាន​ចុះ​ពីលើ​ម៉ូតូ​វាយ​រួប​គេ​ថែមទៀត ហើយក៏​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តែម្តង​។​

     តែបើ​តាម​ប្រព​ភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា​ពួកគាត់​បានឃើញ​ជនរ​ង​គ្រោះ​មាន​គ្នា​២​នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយមាន​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​មាន​គ្នា​២​នាក់​ពាក់​ឯកសណ្ឋាន សមត្ថកិច្ច​អន្តរាគមន៍ តែ​មិនដឹងថា​នៅ​ខណ្ឌ​ណា​ទេ ដេញ​ពីក្រោយ​។​

    ខណ​:​មកដល់​ចំណុចកើតហេតុ​ក៏បាន​បាញ់​សំដៅទៅ​ជនរងគ្រោះ​មួយ​គ្រាប់​បណ្តាល​ឲ្យ​របួស​រួច​ជិះ​គេចខ្លួនបាត់  ។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ភ្លាមៗ​ដើម្បី​សង្គ្រោះ បន្ទាន់​។​

    ទាក់ទង​និង​ករណី​ខាងលើនេះ​សមត្ថកិច្ច​មូលដ្ឋាន​នៅ​មិនទាន់​អាច​បញ្ជាក់ថា​ជា​ករណី​អ្វី​ឲ្យ​ពិតប្រាកដ​នោះទេ តែ​រង​ការរិះគន់​យ៉ាងខ្លាំង​ថាបើ​គ្រាន់តែ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​សោះ​ក៏​បាញ់​មកលើ​គ្នា​ដូចជា​ចោរ​អីចឹង ៕​

 

adverise with khmeread

មតិយោបល់