តួឯកក្នុងរឿង Wolverine សាកតៅហ៊ូស្អុយជាលើកដំបូងនៅតៃប៉ិ ផ្អើលអស់អ្នកគាំទ្រ

    ​លោក Hugh Jackman បាន​ទៅ​សាកល្បង​តៅហ៊ូ​ស្អុយ​ដ៏​ល្បីល្បាញ​របស់​តៃវ៉ាន់ ខណៈដែល​គាត់​និង​តារា​សម្ដែង​ជាមួយនឹង​គាត់​គឺ​លោក Patrick Stewart បាន​ទៅ​ទីក្រុង​តៃប៉ិ​ដើម្បី​ផ្សព្វផ្សាយ​រឿង​ថ្មី​របស់ខ្លួន ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​។​

​    ​តារា​សម្ដែង​ក្នុង​រឿង Wolverine បាន​ចូលទៅ​ផ្សារ​រាត្រី​របស់​តៃវ៉ាន់ បន្ទាប់ពី​ការជួប​អ្នកគាំទ្រ​ដែល​បាន​ណែនាំ​ឱ្យ​គាត់​សាក​ភ្លក្ស​អាហារ​នៅ​កន្លែង​លក់​ម្ហូប រួមមាន​សាច់មាន់​ចង្កាក់ និង​តៅហ៊ូ​ស្អុយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​សៀង​ហៃ​អ៊ី​ស​។​

​    ​នៅ​ស​ន្និសិទ​មួយ​កាលពី​ថ្ងៃ​អង្គា​រលោក Jackman បាន​បកស្រាយ​ថា "​យើង​បាន​ទៅ​ផ្សារ​រាត្រី​កាលពី​យប់មិញ​។ វា​ពិតជា​រីករាយ​ណាស​។ យើង​បាន​សាក​តៅហ៊ូ​ស្អុយ ហើយ​វា​មិន​គួរឱ្យ​ខ្ពើម​ដូចដែល​អ្នក​គិត​នោះទេ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត