adverise with khmeread 1

ពិសា​ទឹកដោះ​ជួយ​អ្វីខ្លះ​ដល់​រាងកាយ​?

​    ​ការ​ពិសា​ទឹកដោះគោ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ឆ្អឹង​មាំមួន ថែមទាំង​ជួយ​ដល់​សាច់ដុំ​ទៀតផង​។​
​    ​
​    ​ការពិសោធ​ពី​ភាព​មាំមួនរ​បស់ដៃ គេ​រកឃើញថា មនុស្ស​ដែលមាន​វីតាមីន D ក្នុង​ឈាម​ខ្ពស់​មាន​សាច់ដុំ​និង​ឆ្អឹង​មាំមួន​ជាង​មនុស្ស​ដែលមាន​វីតាមីន D ក្នុង​ឈាម​ទាប ព្រោះ​ពេល​រាងកាយ​ខ្វះ​វីតាមីន D នឹងធ្វើ​ឲ្យ​សាច់ដុំ​ទន់ខ្សោយ​។​

​    ​វីតាមីន D ជួយ​ឲ្យ​រាងកាយ​ស្រូបយក​កាល់ស្យូម​ទៅប្រើ​បាន​កាន់តែ​ប្រសើរ ហើយ​មាន​តួនាទី​សំខាន់​ចំពោះ​ការផលិត​អ័រម៉ូន​ដែល​ជួយ​ប៉ូវ​សាច់ដុំ​ឲ្យ​មាំមួន​។ ដើម្បី​សុខភាព​ល្អប្រសើរ​ក្នុង​១​ថ្ងៃ​គួរ​ទទួល​វីតាមីន D យ៉ាងតិច ៤០០ IU​រស្មី នឹង​ការ​ពិសា​ទឹកដោះគោ​ឬ​ទឹកដោះគោ​ជូរ​១​ថ្ងៃ​ប្រហែល​បី​កែវ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់