adverise with khmeread Real life bb8 droid

ញាក់សាច់​! អាយុ​១៧​ឆ្នាំ​បង្កើត​មនុស្ស​យន្ត​ឈ្មោះ BB-8 Droid ដោយ​ខ្លួនឯង​ហើយ​អ្នក​ក៏​អាចបង្កើត​វា​បាន​ដូចគ្នា​!

​    ​Angelo Casimiro ជា​វិស្វកម្ម​វ័យក្មេង​ម្នាក់​ដែល​បាន​បង្កើត​នូវ​មនុស្ស​យន្ត BB-8 Droid​។ មនុស្ស​យន្ត​នេះ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ប្រើប្រាស់​ជួយ​ការងារ​ក្នុងផ្ទះ​។​

​    ​ក្មេងប្រុស​អាយុ​១៧​ឆ្នាំនេះ​បាន​បង្រៀន​អ្នក​ឱ្យដឹងថា​តើ​ត្រូវបង្កើត​អ្នកបម្រើ BB-8 droid នេះ​យ៉ាងដូចម្តេច​។ មនុស្ស​យន្ត​នេះ​ប្រហែលជា​មើលទៅ​មិន​ដូចជា​មនុស្ស​ពិត​នោះទេ ប៉ុន្ដែ​វិស្វកម្ម​វ័យក្មេង​ដ៏​អស្ចារ្យ​រូបនេះ​បានបញ្ចប់​វា​ដោយ​ពាក្យ​សរសើរ​នូវ​ការងារ​របស់ខ្លួន​មួយ​នេះ​។​

​    ​អ្នក​អាចធ្វើ​មនុស្ស​យន្ត​នេះ​ដោយ​ខ្លួន​អ្នក​បាន​នៅផ្ទះ​របស់​អ្នក និង​បញ្ជា​វា​ដោយ​ប្រើប្រាស់​នូវ​កម្មវិធី Free របស់ iPhone ។ ដើម្បី​កាត់បន្ថយ​ចំណាយ Angelo បាន​ប្រើប្រាស់​នូវ​ក្រដាស​ជ្រលក់​បាយម៉ាន​ដើម្បី​បង្កើត​នូវ​ស្នូល​កណ្ដាល និង ផ្នែក​ក្បាល​របស់​វា​ដូចគ្នា​។ សរុបមក​មនុស្ស​យន្ត​នេះ​ចំណាយ​អស់​១០០​ដុល្លារ​ទៅលើ​រូបសម្បត្តិ​របស់​វា​។​

​    ​តោះ​ទស្សនា​វីដេអូ​របស់​ក្មេងប្រុស​ម្នាក់នេះ​ធ្វើការ​បង្រៀន​អ្នក​ក្នុងការ​បង្កើត​មនុស្សយ​ន្ត​មួយ​នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់