adverise with khmeread Yoon shi yoon

ស៊ីយូន ប្រាប់ឈ្មោះក្រុមចម្រៀងដែលផ្តល់កម្លាំងចិត្ត អំឡុងពេលបំពេញកាតព្វកិច្ចយោធា

          តារាភាព​យន្តកូរ៉េ យូន ស៊ីយូន (Yoon Shi Yoon) បានចូល​រួម​កម្មវិធី​បិទ​វគ្គ​បន្ទាប់​ពី​បញ្ចប់​ការ​បំពេញ​កាតព្វកិច្ចយោធានៅ​​Marine Corps ។

          យូន ស៊ីយូន ត្រូវបានគេសួរនាំ​ថា តើ​ក្រុម​ចម្រៀង​ស្រីមួយណាដែល​ផ្តល់​កម្លាំងចិត្ត​ដល់​លោក​ អំឡុង​ពេល​លោកបំពេញកាតព្វកិច្ចយោធា។ យូន ស៊ីយូន បាន​និយាយថា “ខ្ញុំចូល​ចិត្ត​ក្រុមចម្រៀង​ MAMAMOO ហើយ​ចាប់ផ្តើម​ច្រៀង​តាម​​​​បទ “Um Oh Ah Yeh” របស់​ពួកគេ។​

          នៅពេល​សួរនាំពីគម្រោង​នៅ​ក្រោយ​បញ្ចប់កាតព្វយោធា ស៊ីយូន បាន​និយាយថា “ខ្ញុំគិតថា ខ្ញុំនឹង​ធ្វើ​ការងារ​លើ​ភាព​យន្ត​ភាគជាមុនសិន។ ខ្ញុំនឹងទៅ​កន្លែង​ណាដែលខ្ញុំចង់​ទៅ និងទីណាដែលអ្នកទាំងអស់គ្នាចង់ឲ្យ​ខ្ញុំទៅ​។ ខ្ញុំ​នឹងធ្វើ​តាម​ចិត្ត​របស់អ្នកគាំទ្រ​ ជាជាងតម្រូវចិត្តខ្លួនឯង”។

          សួរថា តើ យូន ស៊ីយូន ចង់​ធ្វើ​ការ​ងារជាមួយ​តារារូបណា តារា​ភាព​យន្ត​រូប​នេះ​បាន​និយាយថា “ខ្ញុំចង់ធ្វើ​ការងារជាមួយ​តារាស្រី គីម ស៊ុន​អា (Kim Sun Ah) ។

            យូន ស៊ីយូន បានចូល​បំពេញ​កាតព្វកិច្ចយោធា​កាលពីថ្ងៃទី​២៨​ខែ​មេសា​ឆ្នាំ​២០១៤ ហើយ​បាន​បញ្ចប់​កាតព្វកិច្ចនេះ បន្ទាប់ពីចំណាយពេល​មួយឆ្នាំ​និង​ប្រាំ​បួន​​ខែ៕

adverise with khmeread
ប្រភព៖ viki

អ្នកនឹងចូលចិត្ត

មតិយោបល់