adverise with khmeread 1

Fernando Torres អស់សង្ឃឹម​ខ្លាំង​ពេល​លោក Simeone ប្រាប់​ឱ្យ​ស្វែងរក​ទ្រនំ​ថ្មី

​កីឡាករ​ខ្សែប្រយុទ្ធ Fernando Torres ហាក់​ត្រៀមខ្លួន​ដើម្បី​ចាកចេញ​ពី​ក្រុម Atletico Madrid នា​ចុងបញ្ចប់​រដូវ​កាល​នេះហើយ បន្ទាប់ពី​គ្រូបង្វឹក​លោក Diego Simeone បាន​បដិសេធ​ឱកាស​ទទួលយក​ខ្សែប្រយុទ្ធ​រូបនេះ​មកលេង​ក្នុង​ក្លឹប​ជា​អចិន្ត្រៃយ៍​ពី​ក្រុម AC Milan​។​

​ដោយសារតែ​ក្លឹប Atlectico ត្រូវបាន​ជាប់​ពិន័យ​មិន​ឲ្យ​ចុះហត្ថលេខា​ទិញយក​កីឡាករ​ចំណូល​ថ្មី​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ក្រោយ​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ខែ​នេះ​ត្រូវ​បិទទ្វារ ធ្វើ​ឲ្យ​ពួកគេ​ពិចារណា​ថា​តើ​គួរតែ​ទិញយក Torres ដាច់​ពី​ក្រុម AC Milan ក្នុង​ខែ​នេះ ឬ​យ៉ាងណា​។ ប៉ុន្តែ​លោក Simeone បាន​ប្រាប់ Torres ថា​គួរតែ​រក​ទ្រនំ​ថ្មី​ក្រៅពី​ទឹកដី Vicente Calderon របស់ Atletico Madrid ទៅ​។

​អតីត​ខ្សែប្រយុទ្ធ​ក្រុម Chelsea រូបនេះ​អាច​រក​គ្រាប់​បាល់​ត្រឹមតែ ២ គ្រាប់​តែប៉ុណ្ណោះ​នៅក្នុង​លី​កនា​រដូវ​កាល​នេះ ដែល​ក្រុម Atletico Madrid មើលទៅ​ដូចជា​បាន​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​កីឡាករ​សញ្ជាតិ​បារាំង​ដែលមាន​ទេពកោសល្យ​ខ្ពស់ Antoine Griezmann ដោយសារ​កីឡាករ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Jackson Martinez ក៏​មើលទៅ​ហាក់ដូចជា​យ៉ាប់យ៉ឺន​ក្នុង​ការរក​គ្រាប់​បាល់​ឲ្យ​ក្រុម​ផងដែរ​៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់