adverise with khmeread 9b15b3a0 b0c7 4190 a05c 5939a5ff9eb5

ប៉ូលិស​ឡាបានសៀក ដេញ​ចាប់​ចោរ​លួច​ម៉ូតូ​បាន​ភ្លាមៗ​បន្ទាប់​ពី​ធ្វើ​សកម្មភាព

   រតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ឡាបានសៀកចាប់ខ្លួន កាលពីថ្ងៃទី ៣ធ្នូឆ្នាំ២០១៥​ វេលាម៉ោង​ ៦ព្រឹក​នេះបន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូ១​ គ្រឿង​ នៅចំណុចខាងត្បូងផ្សារបានលុង​ ស្ថិតភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង​ ខេត្តរតនគិរី ។
    ប៉ូលិសប៉ុស្តិ៍ឡាបានសៀកបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះកម្លាំងប៉ូលិសប៉ុស្តិ៍បានដេញតាមជនសង្ស័យរហូតដល់ចំណុចកន្លែងត្រួតពិនិត្យអាវុធជាតិផ្ទុះ​  ស្ថិតក្នុង​ភូមិ​តាអង​ ឃុំតាអង​ ស្រុកកូនមុំ​ ក៍ត្រូវកម្លាំងចម្រុះឃាត់ខ្លួនបាន​ តែម្តង។
     ប៉ូលិសបន្តថា ជនសង្ស័យ​ឈ្មោះ​ សួន​ រិន​ ភេទប្រុស​ ៣១​ ឆ្នាំ​ មានទីលំនៅ​ខេត្ត ស្ទឹងត្រែង​ មុខរបរ កម្មករ ។ដកហូតម៉ូតូចំនួន​ ១​ គ្រឿង​ ម៉ាកហុងដាអាយខុន​ ពណ៌​លឿង​ ពាក់ស្លាកលេខ​ រតនគិរី​ 1B-0701 ពីជនសង្ស័យ​ រួចបញ្ជូនទៅអធិការដ្ឋានក្រុង កំពុងបំពេញបែបបទតាមនិតិវិធី៕

adverise with khmeread

មតិយោបល់