adverise with khmeread 0

១០​យ៉ាង​ដើម្បី​រក្សា​សុខភាព​ខួរក្បាល​ឱ្យបាន​ល្អ​រៀងរាល់ថ្ងៃ​

    ​យើង​តែងតែ​ឮ​មនុស្ស​ភាគច្រើន​ត្អូញត្អែរថា ឥឡូវនេះ​គេ​ភ្លេច​កាន់តែច្រើន ឬ មានការ​ពិបាក​ក្នុងការ​ចងចាំ​ជាពិសេស​អាយុ​កាន់តែច្រើន​។ តើ​ពិតជា​មិនមាន​វិទ្យាសាស្ត្រ ឬ ដំណោះស្រាយ​ណាមួយ ដើម្បី​ជួយ​ស្ថានភាព​ចងចាំ​របស់​ខួរក្បាល​ឬ​យ៉ាងណា​?
​    ​
​    ​អ្នកស្រី Daniel Perry នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទាក់ទង​នឹង​វ័យ (Alliance for Aging Research=AAR) បាន​ឲ្យ​ដឹងថា "​មាន​វិធីសាស្ត្រ​ច្រើន ដែល​យើង​អាចបំពេញ​ដើម្បី​រក្សា​ខួរក្បាល​យើង​ឲ្យ​មាន​សុខភាព​ល្អ និង បង្ការ​ឬ​កាត់បន្ថយ​ចុះ​ភាពឈ្លាសវៃ​ដែល​តែងតែ​កើតមាន​នៅពេល​អាយុ​កាន់តែច្រើន​។ យើង​កំពុង​លើកទឹកចិត្ត​អ្នក​ទាំងអស់គ្នា​ឲ្យ​ប្រកាន់យក​វិធានការ​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ខួរក្បាល​របស់​អ្នក​ប្រសើរ​ចាប់ពី​ឆ្នាំនេះ​តទៅ​"​។​

​    ​+ AAR បានចេញ​សេចក្ដីណែនាំ​១០​ប្រការ​ដើម្បី​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព​ខួរក្បាល​របស់​អ្នក​ដូច​បានចែង​ខាងក្រោម​៖

​    ​១. ទទួលទាន​អាហារ​ដែលមាន​ផល​ល្អ​ដល់​សុខភាព​ខួរក្បាល​
​    ​របប​អាហារ​ដែល​សម្បូរ​ទៅដោយ​ខ្លាញ់​អូ​មេ​ហ្គា​-៣ (​ជាទូទៅ​អូ​មេ​ហ្គា​-៣​មាន​នៅលើ​ត្រី​) ប្រូតេអ៊ីន អង់​ទី​អុកស៊ីដ​ង់ បន្លែ និង​ផ្លែឈើ វីតាមីន B ខ្លាញ់​តិច និង មានការ​បូ​អ៊ី​ដ្រា​ត​កម្រិត​ល្មម​សុទ្ធតែ​អាចជួយ​រក្សា​សុខភាព​ខួរក្បាល​របស់​អ្នក​។​


​    ​
​    ​២. រក្សា​ភាព​សកម្ម​ខួរក្បាល​
​    ​សកម្មភាព​មួយចំនួន​ដូចជា​រៀនសូត្រ​ពី​ជំនាញ ឬ ភាសា​ថ្មី បំពេញ​ល្បងប្រាជ្ញា​ពាក្យ​និង​ការរៀន​អាចជួយ​ឲ្យ​ខួរក្បាល​របស់​អ្នក​បំពេញ​មុខងារ​សក​ម្ម​បានល្អ​មិន​ស្ពឹក​ស្រពន់​។​

​    ​៣. ហាត់ប្រាណ​ទៀងទាត់​
​    ​ការហាត់​ប្រាណ​តែង​ជួយ​បង្កើន​ចរន្តឈាម​រត់ ដែលជា​ការជួយ​ដល់​សុខភាព​ខួរក្បាល​និង​បង្ការ​ជំងឺ​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខួរក្បាល​ដូចជា​ជំងឺ​បេះដូង ស្ត្រូ​ក និង​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។​

​    ​៤. ចូលក្នុង​សង្គម
​    ​ចំណាយពេល​ជាមួយ​មិត្តភក្ដិ ធ្វើដំណើរ​កម្សាន្ត​និង​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត​សុទ្ធតែ​អាចជួយ​រក្សា​សុខភាព​ខួរក្បាល និង​ផ្លូវចិត្ត​ឲ្យ​សកម្ម​និង​មាន​សុខភាព​ល្អ​។​

​    ​៥. ទទួលទានដំណេក​គ្រប់គ្រាន់​
​    ​ការ​ទទួលទានដំណេក​មិន​គ្រប់គ្រាន់​មាន​ផល​អវិជ្ជមាន​លើ​សុខភាព​ខួរក្បាល​។ គួរ​សម្រាក​យ៉ាងតិច​ប្រាំមួយ​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​ឲ្យ​មានដំណើរ​លូតលាស់​ផ្សេងៗ​ខណៈ​យើង​កំពុង​សម្រាក​។​

​    ​៦. គ្រប់គ្រង​ស្ត្រេ​ស៍​
​    ​ការហាត់​ប្រាណ​តាម​យោ​ហ្គា​ចំណាយពេល​រីករាយ​ជាមួយ​មិត្ត ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ ដែល​សម្រាល​ភាព​តានតឹង​អារម្មណ៍ ឬ​ផ្លូវចិត្ត​អាចជួយ​បម្រុង​ស្ថានភាព​ខួរក្បាល​របស់​អ្នក​សម្រាប់​ការចងចាំ​និង​សិក្សា​។​

​    ​៧. ការពារ​គ្រោះថ្នាក់​ដល់​ខួរក្បាល​
​    ​បង្ការ​គ្រោះថ្នាក់​ដល់​ក្បាល​ដូចជា​ការ​ពាក់មួក​សុ​វត្តិភាព​ពេល​ជិះ​ម៉ូតូ ឬ ក្រវ៉ាត់​ទប់ខ្លួន​នៅពេល​ជិះ​រថយន្ត អាច​ទប់ស្កាត់​គ្រោះថ្នាក់​ដល់​ក្បាល​ដែល​តែងតែ​ជាប់​ពាក់ព័ន្ធ​ដល់​សុខភាព​ខួរក្បាល​។​

​    ​៨. ត្រួតពិនិត្យ​សុខភាព​ទូទៅ​
​    ​រក្សា​ទម្ងន់​ដែលមាន​សុខភាព​ល្អ ការហាត់​ប្រាណ ទទួលទាន​របប​អាហារ​ផ្ដល់​ផល​ល្អ​ដល់​សុខភាព និង​គ្រប់គ្រង​ស្ត្រេ​ស​ដែល​អាចជួយ​កាត់បន្ថយ​ការប្រឈមមុខ​នឹង​ជំងឺ​ដែលមាន​ផលប៉ះពាល់​ដល់​ខួរក្បាល​ដែល​ក្នុងនោះ​រួមមាន ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង​និង​ជំងឺលើសឈាម​។​

​    ​៩. ជៀសវាង​ទម្លាប់​មិនល្អ​
​    ​ការជក់បារី សេពសុរា​ច្រើន ប្រើ​គ្រឿងញៀន​អាច​បង្កើន​ការប្រឈមមុខ​ការចុះ​ខ្សោយ​នៃ​ខួរក្បាល​។​

​    ​១០. ពិចារណា​អំពី​ហ្សែ​ន​របស់​អ្នក​
​    ​បើសិន​បើ​ប្រវត្តិ​គ្រួសារ​ធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​ចំពោះ​ការចុះ​ខ្សោយ​សមត្ថភាព​ខួរក្បាល​ចូរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ដើម្បី​រក​មធ្យោបាយ​រក្សាសុខ​ភាព​ខួរក្បាល​ដើម្បី​ជួយ​ជៀសវាង ឬ​ពន្យឺត​ការវិវត្ត​ទៅរក​ការចុះ​ខ្សោយ​សមត្ថភាព​ខួរក្បាល​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់