adverise with khmeread 1

Ashley Cole ត្រៀមខ្លួន​ទៅ​ជ្រកកោណ​ក្រោម​ទ្រនំ​តែមួយ​ជាមួយ Gerrard នៅ​ទឹកដី​អាមេរិក​

Ashley Cole អតីត​កីឡាករ​ក្រុម​តោ​ខៀវ Chelsea និង​កាំភ្លើង​ធំ Arsenal បានធ្វើ​កិច្ចព្រមព្រៀង​រួចរាល់​ហើយ​ដើម្បី​ផ្ទេរ​ចេញពី​ទឹកដី​អ៊ីតាលី​ទៅកាន់​ក្លឹប LA Galaxy នៅ​ទឹកដី​សហរដ្ឋអាមេរិក​។​

​ខ្សែការពារ​ស្លាប​ឆ្វេង​វ័យ ៣៥ ឆ្នាំ​ដែល​បានបញ្ចប់​ពេលវេលា​មិន​សមប្រកប​ជាមួយ​ក្រុម Roma នាពេល​កន្លងមក នឹងត្រូវ​ផ្លាស់​ទៅ​ចូលរួម​លេង​ជាមួយ​មិត្ត​រួម​សញ្ជាតិ​អតីត​វីរៈបុរស​អង់គ្លេស Steven Gerrard ហើយ​និង Robbie Keane ក្នុង​ក្របខ័ណ្ឌ MLS របស់​សហរដ្ឋអាមេរិក​។​

​ក្លិប LA Galaxy បានប្រកាស​ពី​ការចុះហត្ថលេខា​ទិញយក​ខ្សែការពារ​រូបនេះ​ក្រោម​ពាក្យ​ចចាមអារ៉ាម​នៅលើ​គេហទំព័រ​របស់ខ្លួន​នាពេល​កន្លងមក​។ ហើយ​អ្នកចាត់ការ​ទូទៅ​លោក Bruce Arena ក៏បាន​លើកសរសើ​ក​កីឡាករ Ashley Cole សឹង​មិន​ដាច់​ពី​មាត់​ផងដែរ ដោយ​លោក​បាន​លើកឡើងថា "Ashley គឺជា​ខ្សែការពារ​ម្នាក់​ក្នុងចំណោម​ខ្សែការពារ​ដ៏​ជោគជ័យ​ដទៃទៀត​លើ​ពិភពលោក ហើយ​គាត់​បាន​លេង​នៅក្នុង​កម្រិត​ខ្ពស់បំផុត​នៃ​ការប្រកួតប្រជែង​ក្នុង​អាជីព​របស់គាត់​"​។​

"​គាត់​អាច​ផ្តល់​ដំបូន្មាន​មកកាន់​ខ្សែការពារ​របស់​ពួកយើង​ជាមួយនឹង​បទពិសោធន៍​ដ៏​មានតម្លៃ​។ យើង​ទន្ទឹង​ចាំ​ការរួមចំណែក​របស់គាត់​ចំពោះ​ក្លឹប​របស់​យើង​ក្នុង​រដូវ​កាល​នេះ​"៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់