adverise with khmeread 1

កម្ចាត់​ក្លិន​មាត់​និង​ធ្វើឱ្យ​ធ្មេញ​ស​ជាមួយ​គ្រឿងផ្សំ​ងាយៗ​អាចធ្វើ​ខ្លួនឯង​នៅផ្ទះ​បាន​!

    ​យើង​សុទ្ធតែ​ដឹង​ពី​របៀប​ថែទាំ​ធ្មេញ​ឱ្យបាន​ល្អ រួមមាន ដុសធ្មេញ សម្អាត​មាត់ និង​ខ្ព​ល់​មាត់​។ ប៉ុន្តែ​មាន​របៀប​ថែទាំ​សុខភាព​មាត់​ធ្មេញ​ម្យ៉ាងទៀត​ដែល​អ្នក​ប្រហែលជា​ពុំបាន​ដឹង​នោះទេ នោះ​គឺ​ប្រេងដូង​។ រាល់​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​ខ្ព​ល់​មាត់​ជាមួយនឹង​ប្រេងដូង​មួយ​ស្លាបព្រា​បាយ​។ វា​នឹង​កម្ចាត់​ចោល​នូវ​បាក់តេរី​គ្រោះថ្នាក់ ដែល​បង្ក​ផលប៉ះពាល់​ដល់​ធ្មេញ​របស់​អ្នក និង​ជា​ប្រភព​ធ្វើឱ្យ​មាត់ធំ​ក្លិនស្អុយ​។ ទោះយ៉ាងណា វិធី​នេះ​កំពុងមាន​ការពេញនិយម​ខ្លាំងណាស់​សព្វថ្ងៃនេះ​។ ក្រៅពីនេះ​ប្រេងដូង​ក៏​ជួយ​ធ្វើឱ្យ​ធ្មេញ​ស​ផងដែរ​។

​    ​* ប្រើ​ប្រេងដូង​ធ្វើជា​ថ្នាំដុសធ្មេញ​
​    ​ប្រើ​ប្រេងដូង​ធ្វើជា​ថ្នាំដុសធ្មេញ​ដើម្បី​ចៀសវាង​ធ្មេញ​ពុក កម្ចាត់​ក្លិន​អាក្រក់​ក្នុង​មាត់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​អញ្ចាញធ្មេញ​។

​    ​អ្នក​គួរ​ប្រើតែ​ប្រេងដូង​សុទ្ធ ហើយ​អ្នក​អាចធ្វើ​វា​បាន​ដោយ​ខ្លួនឯង​នៅផ្ទះ ព្រោះ​បើ​ទិញ​ពី​ផ្សារ​អាចមាន​តម្លៃ​ថ្លៃ​។

​    ​* នេះ​គឺជា​អ្វីដែល​អ្នកត្រូវការ​៖
​    ​កម្តៅ​ប្រេងដូង​សុទ្ធ​ចំនួន ៣០ ក្រាម​ឱ្យ​រលាយ​នៅក្នុង​ចានគោម​មួយ​។ បន្ថែម​ម្សៅ​មេនំ​ប៉័ង ៣ ស្លាបព្រា​បាយ និង​ច្របល់​វា​ឱ្យ​សព្វ​ដោយ​សម​កូរ​ឱ្យទៅជា​ល្បាយ​ភក់ៗ​។

​    ​ប្រេងដូង​នឹង​កក​នៅ​អាកាសធាតុ ២៤ ឬ ២៦ អង្សា ដូច្នេះ​អ្នក​គួរ​យក​កាកសំណល់​ទៅ​បោះចោល​ក្នុង​ធុងសំរាម​ជាជាង​ចាក់​វា​ចោល​ក្នុង​ឡា​បូ​លាងចាន​។

​    ​ជាងនេះទៅទៀត ដើម្បី​កម្ចាត់​ក្លិន​មាត់អាក្រក់ អ្នក​គួរប្រើ​ថ្នាំដុសធ្មេញ​ធម្មជាតិ​នេះ​ដុស​លើ​អណ្តាត​ផង​។ ប្រេងដូង​មាន​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​មីក្រុប​ដែល​អាច​បំផ្លាញ​បាក់តេរី​នៅលើ​អណ្តាត ដែល​បង្ក​ឱ្យ​ធុំក្លិន​មាត់​៕  

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់