adverise with khmeread Law of the jungle 12

កម្មវិធី “Law of the Jungle” ប្តូរទីតាំងថតដោយសារការគំរាមកំហែងភេរវកម្ម

          តំណាងកម្មវិធីកម្សាន្ត “Law of the Jungle” របស់​ទូរទស្សន៍ SBS បាន​ប្រកាស​ថា ក្រុម​ការងារ​របស់​​ខ្លួន​បាន​សម្រេច​ចិត្តមិនថត​កម្មវិធី​នេះនៅ​ប្រទេសទីម័រ​ខាង​កើត​ដូចដែល​បាន​ប្តេជ្ញាចិត្តនោះទេ។

          តំណាងរូបនេះបាននិយាយថា “ទីម័រខាងកើត​ ត្រូវបានចាត់ទុក​ថា ជាទី​តាំងដែលប្រឈមនឹងការវាយប្រហារ​ភេរវកម្ម។ យើង​ចាត់ទុក​ថា វាមិនមែនជា​ទី​តាំង​ល្អ​ ដើម្បី​ថតកម្មវិធីនេះទេ។ យើង​នឹងធ្វើ​ដំណើរទៅ​កោះ Tonga  នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិកវិញ”។​

          ទីម័រខាងកើត​ត្រូវ​បានក្រសួង​កាបរទេស​កូរ៉េ​ខាងត្បូង​ចាត់ទុក​ថា ជា​តំបន់​ដែលគួរចៀសវាងការធ្វើដំណើរ​។ ដោយ​សារតែ​បញ្ហានេះ ក្រុម​ការងារ​បាន​សម្រេចថា វាមិនមែនជា​ទីតាំងដ៏ស័ក្តិសមសម្រាប់​ថតកម្មវិធីទូរទស្សន៍​ទេ។​

          ក្រុម​ការងារទី​១​នឹង​ធ្វើ​ដំណើរទៅ​កោះ Tonga នៅ​ដំណាច់ខែនេះ​ ហើយ​ក្រុម​ងារ​ទី​២នឹងធ្វើដំណើរ​នៅដើម​ខែកុម្ភៈ​។ ក្រុមការងារ​ទាំងអស់នឹង​វិលត្រឡប់​មក​វិញ​នៅ​ពាក់កណ្តាល​ខែ​កុម្ភៈ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់