Oprah

មិនគួរឲ្យជឿ វីនហ្វ្រី សរសេរតែពីរបីពាក្យតាមទ្វីតធើ អាចរកប្រាក់បាន១២លានដុល្លារ

          តើអ្នក​អាចរក​​ប្រាក់បាន​​១២​លានដុល្លារ​ដោយ​មិនបាច់ប្រើ​កម្លាំង​ច្រើនទេ?​។ បើសិនជា​អ្នកអាចធ្វើបានមែននោះ លុះត្រាតែ​អ្នក​ជាពិធីការិនី​ អូប្រា វីនហ្វ្រី (Oprah Winfrey) ។ តាមព័ត៌មាន​ថា សេដ្ឋីនីរូបនេះ​រក​​បាន​ប្រាក់​ច្រើន​សន្ធឹក​សន្ធា​ប់​​កាល​ពីថ្ងៃអង្គារ​ទី​២៦​ខែមករា ដោយគ្រាន់តែ​សរសេរ​ប៉ុន្មានពាក្យ​ប៉ុណ្ណោះ​តាម​បណ្តាញសង្គម​ទ្វីតធើ។

          ពិធីការិនីជើងចាស់វ័យ៦១​ឆ្នាំ​រូបនេះ​​ រក​ប្រាក់​បាន​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ពេល​លោក​ស្រី​ចូលបណ្តាញសង្គមទ្វីតធើ​កាល​ពី​ថ្ងៃអង្គារ​ហើយ​បង្ហោះវីដេ​អូ​ឃ្លី​ប​​ដោយ​​ភ្ជាប់ទៅនឹង​គេហទំព័ររបស់​ក្រុម​ហ៊ុន​ Weight Watchers របស់​លោក​ស្រី​។ ក្រុមហ៊ុន Weight Watchers គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​ផលិត​ផល​និង​សេវាកម្ម​​ផ្សេងៗ​ដើម្បីជួយ​ដល់​ការសម្រក​ទម្ងន់។

          ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​បាន​កើន​ជាង​១៦​ភាគ​រយ បន្ទាប់ពី​លោកស្រី វីនហ្វ្រី ចុចស៊ែ​​វីដេអូឃ្លីបនេះ។ លោកស្រី​មាន​ភាគ​ហ៊ុន​ប្រហែល​៦​លាន​ដុល្លារ ឬស្មើនឹង​១០​ភាគរយ​នៃ​ភាគហ៊ុន​ទាំង​មូល​ ដូច្នេះ​លោក​ស្រី​អាច​ទទួលបាន​​១២​លាន​ដុល្លារ។

          ក្នុងវីដេអូឃ្លីបនេះ វីនហ្វ្រី បង្ហើបប្រាប់ពីគន្លឹះជួយ​ឲ្យ​ស្រក​ទម្ងន់​ដល់អ្នក​ដែល​ព្យាយាម​សម្រក​ទម្ងន់​ហើយ​លោកស្រីនិយាយថា លោក​ស្រី​ទទួល​ទាន​នំ​បុ័ង​​រាល់ថ្ងៃ​ ហើយ​វាជួយបំផ្លាញជាតិកាឡូរី​បាន​ច្រើន។ លោកស្រី​សរសេរថា “ Eat bread. Lose weight. Whaaatttt? # ComeJoinMe “​។

          វីនហ្វ្រី បាន​បន្ថែមថា “នេះគឺជា​រឿងសប្បាយ​រីករាយសម្រាប់ខ្ញុំ។ ខ្ញុំចូល​ចិត្ត​នំបុ័ង។ ឥឡូវ ខ្ញុំអាចធ្វើ​បាន។ ខ្ញុំទទួល​ទាន​នំបុ័ង​រាល់ថ្ងៃ។ នេះ​គឺជា​លក្ខណៈ​ពិ​សេស​របស់កម្មវិធី។ ខ្ញុំស្រក​ទម្ងន់​២៦​ផោន។ ខ្ញុំទទួល​ទាន​នំបុ័ង​រៀងរាល់ថ្ងៃ”៕

ប្រភព៖ usmagazine

មតិយោបល់