adverise with khmeread 2

Alexandre Pato ធ្វើដំណើរ​មកដល់​ទីក្រុង​ឡុង​ដ៍​សម្រាប់​ត្រៀម​ចុះហត្ថលេខា​ខ្ចី​ជើង​នៅ Chelsea

អតីត​ខ្សែប្រយុទ្ធ​ដ៏​ល្បីល្បាញ​ប្រចាំ​តំបន់​អឺរ៉ុប Alexandre Pato បាន​និយាយ​អំពី​ការផ្លាស់​មកកាន់​ក្រុម​តោ​ខៀវ Chelsea ជា​លើកដំបូង បន្ទាប់ពី​បានសម្រេច​ការចុះ​កិច្ច​ព្រម​ផ្ទេរ​មកកាន់​ទឹកដី​ទីក្រុង​ឡុង​ដ៍ ដោយបាន​បញ្ជាក់ថា "Chelsea គឺជា​ផ្ទះ​ថ្មី​របស់ខ្ញុំ​"​។​

Pato នឹងចូលរួម​លេង​ឲ្យ​ក្រុម​របស់លោក Guus Hiddink រហូតដល់​ចុងបញ្ចប់​រដូវ​កាល ជាមួយនិង​តម្លៃ ៧ លាន​ផោន​សម្រាប់​ការផ្ទេរ​មួយ​នេះ ប្រសិនបើ​ការវិលត្រឡប់​មកកាន់​តំបន់​អឺរ៉ុប​វិញ​របស់គាត់​ទទួលបាន​ជោគជ័យ​។​

​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យក្មេង​របស់​ក្រុម AC Milan វ័យ ២៦ ឆ្នាំរូបនេះ​បានធ្វើ​ដំណើរ​មកដល់​ព្រលានយន្តហោះ Heathrow ប្រទេស​អង់គ្លេស​នា​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បន្ទាប់ពី​ចេញដំណើរ​នៅ​ម៉ោង ១១:៣០ នាទី​ដើម្បី​ចាក​ចេញពី Sao Paulo ប្រទេស​ប្រេ​ស៊ី​ល​។ ហើយ​គាត់​ក៏បាន​បញ្ជាក់ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​ដែរ​ថា​កាល​ផ្ទេរ​មក​ទឹក Stamford Bridge មួយ​នេះ​គឺជា​ក្តី​សុបិន​របស់គាត់​៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់