អ្នកអាចជួយជីវិតមនុស្សបាន ប្រសិនបើចេះសង្កេតចំណុចទាំងនេះ មុនពេលពួកគេរងការវាយប្រហារដោយជំងឺស្ត្រូក (ដាច់សរសៃឈាមខួរក្បាល)

    ​សញ្ញា​ដែល​លោកអ្នក​មិន​ត្រួវ​ព្រងើយកន្តើយ​៖
​    ​១. ឱ្យ​មនុស្ស​ម្នាក់​នោះ​ញញឹម ហើយ​ឆែក​មើលថា​តើ​មុខ​របស់គាត់​មាន​សំយុង​ធ្លាក់​ចុះទៅ​ម្ខាង​ឬទេ​។​
​    ​២. ឱ្យ​មនុស្ស​ម្នាក់​នោះ​លើកដៃ​ទាំងពីរ ហើយ​ឆែក​មើលថា​តើ​ដៃ​ទាំងពីរ​សំយុង​ចុះក្រោម​ឬទេ​។​
​    ​៣. ឱ្យ​មនុស្ស​ម្នាក់​នោះ​និយាយ​ពាក្យ​ងាយស្រួល​ណាមួយ ហើយ​ឆែក​មើលថា​តើ​សំឡេង​របស់គាត់​ស្តាប់ឮ​ច្បាស់ ឬ ក៏​ឮ​គ្រលរៗ​។ 
​    ​៤. ប្រសិនបើ​លោកអ្នក​សង្កេតឃើញ​សញ្ញា​មួយ​ក្នុងចំណោម​សញ្ញា​ទាំងបី សូម​ប្រញាប់​ទូរស័ព្ទ​ហៅ​ឡាន​សង្គ្រោះបន្ទាន់​មក​ភ្លាម​។ 

​    ​សម្គាល់​៖ ហាម​ពន្យារពេល ហើយ​ត្រូវ​កត់សម្គាល់​ផងដែរ ថា​តើ​រោគសញ្ញា​ដំបូង​បានចាប់ផ្តើម​កើតឡើង​នៅពេលណា​។ អ្នក​សង្គ្រោះ​នឹង​សួរនាំ​អំពី​រឿងនេះ​។​

​    ​ចែករំលែក​ដល់​មនុស្ស​ជាទី​ស្រឡាញ់​ឱ្យបាន​ដឹង​គ្រប់គ្នា ដើម្បី​ទុក​ជួយសង្គ្រោះ​មនុស្ស​នៅពេល​ជួប​ស្ថានភាព​ដូច្នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត