adverise with khmeread 1

ជួយ​ភ្នែក​ព្រាល​ឱ្យឃើញ​ច្បាស់​វិញ​ជាមួយនឹង​វីតាមីន​របស់​ប្រទាល​កន្ទុយក្រពើ​!

​    ​ក្នុង​ទសវត្សរ៍ ១៩៦០ នៅ​គ្លីនិក Ophthalmology Clinic បន្ថែម​ពីលើ​ការព្យាបាល​តាម​ទម្លាប់ និង​ការព្យាបាល​តាមបែប​វេជ្ជសាស្ត្រ វេជ្ជបណ្ឌិត​រុស្ស៊ី ជំនាញ​ខាង​ចក្ខុ​និង​វះកាត់ ឈ្មោះ Vladimir Petrovich Filatov បាន​ណែនាំ​អ្នកជំងឺ​របស់គាត់​ឱ្យ​រៀបចំ​ល្បាយ​ឱសថ​ធម្មជាតិ​មួយ​ជំនួស​ឱ្យ​ការព្យាបាល​តាមបែប​វេជ្ជសាស្ត្រ​។

​    ​ល្បាយ​លាយ​នោះ​អាចជួយ​ឱ្យ​ភ្នែក​មើលឃើញ​ច្បាស់ និង​ទប់ស្កាត់​មិនឱ្យ​ចុះខ្សោយ​បន្ថែមទៀត​នោះឡើយ​។

​    ​បន្ទាប់ពី​គាត់​បាន​រកឃើញ​រូបមន្ត​ធម្មជាតិ​នេះ​ប្រាប់​ដល់​អ្នកជំងឺ​រួចមក មនុស្ស​ក៏​ចាប់ផ្តើម​ប្រើប្រាស់​វិធី​នេះ​យ៉ាង​ផុសផុល​ដោយ​ទទួលបាន​លទ្ធផល​វិជ្ជមាន​ខ្លាំង​គួរឱ្យកត់សម្គាល់​។

​    ​គ្រឿងផ្សំ​ដែល​អ្នកត្រូវការ​៖
​    ​* ទឹក​ប្រទាល​កន្ទុយក្រពើ ១០០ មិ​ល្លី​លីត្រ
​    ​* គ្រាប់​វ៉ុល​ណាត់​កិន (Walnut) ៥០០ ក្រាម​
​    ​* ទឹកឃ្មុំ ៣០០ ក្រាម​
​    ​* និង​ទឹក​ក្រូចឆ្មា ឬ ក្រូច​ភ្លា ៣ ទៅ ៤ គ្រាប់​

​    ​របៀប​ធ្វើ​៖
​    ​ដំបូង​ត្រូវធ្វើ​ទឹក​ប្រទាលក្រពើ​ជាមុនសិន​៖ កាត់ចេញ​ពាក់កណ្តាល​ខាង​គល់​ធំ ហើយ​យក​ពាក់កណ្តាល​ខាងចុង​ស្តួច​។ រួច​លាង​ជាមួយ​ទឹក​ឆ្អិន​ដែល​ត្រជាក់ ហើយ​កោស​សំបក​វា​ចេញ​ទុក​តែ​សាច់ ហើយ​កាត់​ជា​ដុំៗ​។ បន្ទាប់​ដាក់​ក្នុង​ក្រណាត់​មួយ​ពូត​យក​ទឹក​។

​    ​រួច​បន្ទាប់មក​ទឹក​ប្រទាល​កន្ទុយក្រពើ​លាយ​ជាមួយ​គ្រឿងផ្សំ​ដូច​បាន​រៀបរាប់​ខាងលើ ជាការ​ស្រេច​។ លោកអ្នក​ត្រូវ​ផឹកទឹក​លាយ​រួច​មួយ​ស្លាបព្រា​បាយ​បី​ដង​ក្នុង​មួយថ្ងៃ ហើយ​ត្រូវ​ផឹក​មុន ៣០ នាទី​ទម្រាំ​ដល់​អាហារ​ទាំងបី​ពេល​។ អ្នក​ត្រូវ​ទទួលទាន​វា​រាល់ថ្ងៃ​រហូតដល់​ភ្នែក​មើលឃើញ​ច្បាស់​ឡើងវិញ​។ ក្រៅពី​ជួយ​ដល់​ភ្នែក ភេសជ្ជៈ​នេះ​ក៏​ជួយ​ជំរុញ​ដល់​សរីរាង្គ​ទាំងមូល​ផងដែរ​។

​សម្គាល់​៖ អ្នក​គួរ​ដឹងថា ទឹក​ប្រទាល​កន្ទុយក្រពើ​អាចមាន​ផលប៉ះពាល់​ដល់​ជំងឺ​ក្រលៀន​ធ្ងន់ធ្ងរ បញ្ហា​ក្រពះ​ពោះវៀន រយៈពេល​ត្រីមាស​ចុងក្រោយ​នៃ​ការ​ពពោះ បញ្ហា​បេះដូង​ដំណាក់កាល​ធ្ងន់ធ្ងរ ជំងឺរបេង និង ឫសដូងបាត​។

​    ​ហើយ​ត្រូវ​ចាំ​ផងដែរ​ថា ប្រទាល​កន្ទុយក្រពើ​មិនត្រូវ​មាន​អាយុ​ចាស់​ជាង ២ ឬ ៣ ឆ្នាំ​នោះទេ​៕

adverise with khmeread

មតិយោបល់