adverise with khmeread 0

របៀប​កម្ចាត់​អង្គែ​ស្បែកក្បាល​ជា​អចិន្ត្រៃយ៍​តាមបែប​ធម្មជាតិ​

​    ​អង្គែ​ស្បែកក្បាល​គឺជា​ស្ថានភាព​ជំងឺ​ស្បែកក្បាល​រ៉ាំរ៉ៃ​ដែល​ឧស្សាហ៍​កើតឡើង​ញឹកញាប់​ណាស់​ចំពោះ​មនុស្ស​គ្រប់រូប​។ វា​បង្ក​ឱ្យ​របកស្បែក​នៅលើ​ក្បាល​របស់​អ្នក​។ ទោះបី​វា​មិន​ឆ្លង ឬ​គ្រោះថ្នាក់​អ្វី​ក៏ដោយ ក៏ប៉ុន្តែ​វា​អាចធ្វើឱ្យ​អ្នក​ខ្មាស់​គេ​ហើយក៏​ពិបាក​រក​វិធី​ព្យាបាល​ដែរ​។​

​    ​ទោះយ៉ាងណា ដំណឹង​ល្អ​គឺថា​យើង​អាច​ត្រួតត្រា​បញ្ហា​អង្គែ​នេះ​បាន​។ មាន​ករណី​ធ្ងន់ធ្ងរ​ខ្លះ​ចាំបាច់​មានតែ​ប្រើ​សាប៊ូ​ដែលមាន​សារធាតុ​សម្អាត​ដ៏​ពិសេស​រាល់ថ្ងៃ​ប៉ុណ្ណោះ​ទើប​អាចជួយ​បាន​។ ស្ថានភាព​នេះ​អាច​នឹង​ធ្ងន់ធ្ងរ​ថែមទៀត​អំឡុង​រដូវរងា​និង​រដូវ​ស្លឹកឈើ​ជ្រុះ នៅពេល​កម្តៅ​សម្រាប់​អាំង​ក្នុងផ្ទះ​អាចធ្វើឱ្យ​ស្បែក​ស្ងួត​ខ្លាំង​។

​    ​នេះ​គឺជា​ឱសថ​ធម្មជាតិ​ដែល​អាចជួយ​អ្នក​កម្ចាត់​បញ្ហា​អង្គែ​៖

​    ​១. ម្សៅ​មេនំ​ប៉័ង (Baking Soda)
​    ​ម្សៅ​មេនំ​ប៉័ង​គឺជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ ដែល​អាច​ព្យាបាល​អង្គែ​។ អ្នក​គ្រាន់តែ​ត្រូវ​លាយ​ម្សៅ​នេះ​មួយ​ស្លាបព្រា​កាហ្វេ​ចូលទៅក្នុង​សាប៊ូកក់សក់ ហើយ​សម្អាត​សក់​ជាមួយ​វា​ជាការ​ស្រេច​។ ប៉ុន្តែ​ទោះយ៉ាងណា អ្នក​អាច​ឃើញ​ប្រសិទ្ធភាព​រាប់​សប្តាហ៍​ឯណោះ​ពេល​ប្រើប្រាស់​វា​។

​    ​២. ក្រូចឆ្មា ឬ​ក្រូច​ភ្លា​
​    ​ក្រូចឆ្មា​គឺជា​ភ្នាក់ងារ​ធ្វើឱ្យ​សបែប​ធម្មជាតិ​ដោយសារតែ​អាស៊ីត​ស៊ី​ទ្រិ​កនៅ​ក្នុងនោះ​។ ក្រូចឆ្មា​ក៏មាន​លក្ខ​ណៈស​ម្ប​តិ្ត​ប្រឆាំង​ផ្សិត ដែល​ជួយ​កម្ចាត់​អង្គែ​បាន​ផងដែរ​។ ដាក់​ប្រេងដូង​មួយចំនួន​ចូលក្នុង​ទឹកក្រូច​ឆ្មា ហើយ​លាប​វា​នៅលើ​ស្បែកក្បាល​។ ទុកចោល ២០​ទៅ​៣០​នាទី បន្ទាប់មក​លាង​សម្អាត​វា​ជាមួយនឹង​សាប៊ូកក់សក់​ឱ្យ​ច្រើន​បន្តិច​។

​    ​៣. ប្រេង​អូ​លីវ (Olive Oil)
​    ​ប្រេង​អូ​លីវ​គឺជា​ឱសថ​ពេញនិយម​បំផុត​សម្រាប់​ព្យាបាល​អង្គែ​នៅ​ជុំវិញ​ពិភពលោក​យើង​នេះ​។ អង្គែ​បង្កឡើង​ដោយសារ​ស្បែកក្បាល​ស្ងួត ហើយ​ប្រេង​អូ​លីវ​គឺជា​អ្នករក្សា​សំណើម​បែប​ធម្មជាតិ​ដ៏​អស្ចារ្យ​។ ប្រើ​ប្រេង​អូ​លីវ​ក្តៅ​ឧណ្ហៗ​ដើម្បី​ម៉ាស្សា​លើ​ស្បែកក្បាល​។ ទុកចោល​មួយ​យប់ រួច​លាង​សម្អាត​ជាមួយ​សាប៊ូកក់សក់​ឱ្យ​ច្រើន​នៅ​ព្រឹក​បន្ទាប់​។

​    ​៤. ទឹកខ្មេះ​
​    ​ជ្រើស​ទឹកខ្មេះ​ដែលមាន​គ្រឿងផ្សំ​ពី​ធម្មជាតិ ដូចជា ទឹកខ្មេះ​ចម្រាញ់​ពី​ផ្លែ​ប៉ោម​។ ទឹកខ្មេះ​គឺជា​ឱសថ​ព្យាបាល​ដ៏​ល្អ​មួយ​សម្រាប់​អង្គែ​រមាស់ ព្រោះ​វា​មាន​អង់ស៊ីម​ប៉ូ​តា​ស្យូ​ម​សកម្ម ដែល​កាត់បន្ថយ​ការ​រមាស់​។ យក​ទឹកខ្មេះ​មក​ម៉ាស្សា​ថ្នមៗ​លើ​ស្បែកក្បាល​។

​    ​៥. ប្រទាល​កន្ទុយក្រពើ​
​    ​ជាតិ​អន្ធិលៗ​នៅក្នុង​ប្រទាល​កន្ទុយក្រពើ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​ផ្សិត ដែល​ជួយ​កម្ចាត់​អង្គែ​។ ប្រទាល​កន្ទុយក្រពើ​ក៏​អាចជួយ​ព្យាបាល​ស្បែក​ប្រេះ​ស្រកា​ផងដែរ​។ អ្នក​គ្រាន់តែ​យក​ទឹក​ប្រទាល​កន្ទុយក្រពើ​មក​លាប​ហើយ​កក់​ត្រដុស​ពេញ​ស្បែកក្បាល​ជាការ​ស្រេច​។

​    ​៦. ថ្នាំ​អា​ស្ពៀ​រី​ន​
​    ​ប្រើ​ថ្នាំ​គ្រាប់​អា​ស្ពៀ​រី​ន​ក៏​អាច​កម្ចាត់​អង្គែ​បានដែរ​។ កិន​ថ្នាំ​នេះ​ពីរ​គ្រាប់​ឱ្យទៅជា​ម្សៅ​ហើយ​លាយ​ជាមួយ​សាប៊ូកក់សក់​។ យក​វា​មក​កក់សក់​ប្រហែល​បី​បួន​នាទី​សឹម​លាង​សម្អាត​ទឹក​ចេញ​។ បន្ទាប់មក ប្រើ​សាប៊ូធម្ម​តាម​កក់​ម្តងទៀត​៕

adverise with khmeread

មតិយោបល់