adverise with khmeread 1

ចោរ​ពីរ​នាក់​ប្លន់​យក​ម៉ូតូ​ហ្វី​ណូ​ពី​នារី​ម្នាក់​បានសម្រេច​ហើយ​ជិះ​រត់​គេចខ្លួនបាត់​

    ភ្នំពេញ ៖ ក្រុមចោរ​មាន​គ្នា​ពីរ​នាក់​បានធ្វើ​សកម្មភាព​គំរាម​បាញ់​ប្លន់​យក​ម៉ូតូ​ហ្វី​ណូ​និង​ទូរស័ព្ទ​iPhone6​ពី​នារី​ម្នាក់​បានសម្រេច​ហើយ​ជិះ​រត់​គេចខ្លួនបាត់​។​

    អំពើ​ប្លន់​ដែល​សមត្ថកិច្ច​មិនអាច​ត្រួតត្រា​បាន​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទាបភ្លឺ ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​ស្ថានីយ៍​ប្រេង​ឥន្ន​:​សូ​គី​ម៊ិ​ច​តាម​បណ្ដោយ​ផ្លូវ នេ​រុ​ហ៍ ស្ថិតក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​។​

    ជនរងគ្រោះ​ឈ្មោះ ម៉ា ណែ​ត ភេទ​ស្រី អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ម្ដុំ​ដេ​អិន ខណ្ឌ​៧​មករា ធ្វើការ​នៅ​ណាហ្គា​វើ​ល ។​

    ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា ដំបូង​រូបនាង​ទើបតែ​ចេញពី​ធ្វើការ​ដោយ​ជិះ​ម៉ូតូ​ម៉ាក ហ្វី​ណូ ពណ៌​ខៀវ មិន​ចាំ​ស្លាក​លេខ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ នេ​រុ​ហ៍ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​

    លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បាន​ជិះ​មក​ជិត​កៀរ​ឲ្យ​ឈប់​និង​គំរាម​បាញ់​សម្លាប់ចោល​បើ​នាង​ហ៊ាន​ស្រែក​។​

     នារី​រងគ្រោះ​បាន​បន្តថា ក្រោយពី​ឮ​ជនសង្ស័យ​គំរាម​ដូចនេះ​រូបនាង​ក៏​ចុះ​ពីលើ​ម៉ូតូ​ហើយ​ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់​នាង​ទៅ​បាត់​ដោយមាន​ជាប់​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​iPhone6 និង​កាបូប​លុយ​ដែល​នាង​បាន​ជាប់​ក្នុង​កែបម៉ូតូ​។​

     ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទំនាក់ទំនង​ទៅ​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ តែ​ពេលដែល​សមត្ថកិច្ច​ទៅដល់​បែរជា​មិន​យក​ជនរងគ្រោះ​ទៅ​សួរនាំ​ទៅវិញ​។​

    បន្ទាប់មក​នាង​ក៏បាន​ក្រុម​អ្នកសារព័ត៌មាន​ដឹក​ជន​ជនរងគ្រោះ​យកទៅដាក់ ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​វាលវង់ ដើម្បី​កំណត់​មុខសញ្ញា​ស្រាវជ្រាវ​ចាប់ខ្លួន​យកមក កាត់ទោស​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread

មតិយោបល់