adverise with khmeread 1

​ឆេះដុំ​ទៀតហើយ​! គ្រូបង្វឹក Everton មិន​ពេញ​ចិត្តនឹង​ការអនុញ្ញាត​ឲ្យ​គ្រាប់​បាល់​នាទី​ទី ៧០ ចូល​

​គ្រូបង្វឹក Everton លោក Roberto Martinez ខឹងសម្បារ​យ៉ាងខ្លាំង​បន្ទាប់​អាជ្ញាកណ្តាល​អនុញ្ញាត​ឲ្យ​គ្រាប់​បាល់​ដ៏​ចម្រូង​ច​ម្រះ​មួយ​ចូល​ទី ដែល​ធ្វើ​ឲ្យ​ក្រុម Manchester City ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Capital One Cup ជាមួយ Liverpool នៅ​ទឹកដី Wembley​។​

​លោក​មិន​ពេញ​ចិត្តនឹង​ការសម្រេចចិត្ត​ដែល​អនុញ្ញាត​គ្រាប់​បាល់​ទី​ពីរ​របស់ Man City ចូល​ទេ បន្ទាប់ពី​មើលរូប​ភាព Highlight បាន​បង្ហាញថា បាល់​ច្បាស់​ណាស់​គឺ​ចេញ​ក្រៅ​មុន​ពេលដែល​កីឡាករ Raheem Sterling ប​ញ្ចូ​ន​ឲ្យ​កីឡាករ Kevin De Bruyne ស៊ុត​បញ្ចូល​ទី​។​

​ក្រុម​អ្នកមាន Man City ក៏​បន្ត​យកជ័យ​ជម្នះ​ក្នុង​ការប្រកួត​នេះ ដោយបាន​ឃាត់​ក្រុម​របស់លោក Martinez មិនឱ្យ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ធ្វើការ​ប្រកួត​ជាមួយ​អ្នកជិតខាង Liverpool ទេ​ជាមួយនឹង​ការ​ទាត់​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់ Aguero ក្នុង​នាទី​ទី ៧៦ ធ្វើ​ឲ្យ​លទ្ធផល​បានបញ្ចប់ ៣-១ (​ជើង​ទីមួយ ១-២) គ្រាប់​បាល់​សរុប​ទាំងពីរ​ជើង Man City ៤-៣ Everton​។​

​ប៉ុន្តែ​លោក Martinez មិន​អស់ចិត្ត​ដោយ​ការសម្រេចចិត្ត​ពី​ជំនួយការ​អាជ្ញាកណ្តាល​ខ្សែបន្ទាត់ ដែល​មិនអាច​ចាប់​បាល់​ចេញ​ក្រៅ​របស់​កីឡាករ Sterling​។​

​ផ្ទុយទៅវិញ​គ្រូបង្វឹក Man City បែរជា​ច្រានចោល​ការអះអាង​របស់​លោក Martinez ដោយ​ទទូចថា Everton គ្មាន​សិទ្ធិ​តវ៉ា​ចំពោះ​ការយល់ឃើញ​មានការ​កាត់សេចក្តី​ដោយ​អយុត្តិធម៌​នោះទេ​។​

​លោក Pellegrini បាន​និយាយថា "​ប្រហែល​វា​ជា​កំហុស​របស់​អាជ្ញាកណ្តាល ប៉ុន្តែ​ខ្ញុំ​គិតថា រឿង​មួយ​ដែល Everton មិនអាច​តវ៉ា​នោះ​គឺ​អាជ្ញាកណ្តាល​។ យើង​ចាញ់​នៅក្នុង​ទឹកដី Goodison Park ជាមួយនឹង​គ្រាប់​បាល់​ដំបូង​គឺ Offside ច្បាស់​ណាស់​។ ហើយ​ពេលនោះ​ក៏ត្រូវ​តែមាន​បាល់​ប៉េ​ណា​ល់​ទី​ដោយ​ការបង្ក​កំហុស​ទៅលើ​កីឡាករ Jesus Navas ប៉ុន្តែ​អាជ្ញាកណ្តាល​មិន​ផ្លុំ​កញ្ចែ​ផង​"៕

 

adverise with khmeread
ប្រភព៖ មៀរឺ

អ្នកនឹងចូលចិត្ត

មតិយោបល់