adverise with khmeread 1

​តើ​កីឡាករ Kevin De Bruyne អាច​នឹង​ខកខាន​មួយ​រដូវ​កាល​ពេញ​ឬ​យ៉ាងណា​?

​ជ័យជម្នះ​ទៅលើ​ក្រុម Everton យប់មិញ​បាន​ក្លាយជា​សុបិន​អាក្រក់​របស់​ក្រុម Man City ដោយសារ​របួស​របស់​កី​ឡ​ការ De Bruyne ហាក់ដូចជា​ធ្ងន់ធ្ងរ​។​

​កូនក្រុម​របស់លោក Manuel Pellegrini បាន​តាម​ពីក្រោយ​ដើម្បី​យកឈ្នះ​ក្រុម Everton ដើម្បី​កក់​សំបុត្រ​ទៅកាន់​កីឡដ្ឋាន Wembley ជាមួយ Liverpool នៅ​ខែក្រោយ​។​

​ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកមាន Man City កំពុង​ភ័យ​ខ្លួន បន្ទាប់ពី​ខ្សែបម្រើ​ឆ្នើម​របស់ខ្លួន​កីឡាករ De Bruyne ត្រូវបាន​សែង​ចេញ​ដោយសារ​បញ្ហា​ជង្គង់​។​

​ខ្សែបម្រើ​សញ្ជាតិ​បែ​ល​ហ្សិ​ក​រូបនេះ​បាន​ជួយ​ក្រុម​បន្ទាប់​ប្តូរ​ចូល​នៅ​ដើមតង់​ទី​ពីរ ជាមួយនឹង​គ្រាប់​បាល់​មួយ​គ្រាប់​និង​កា​រប​ញ្ចូ​ន​ឲ្យ​ខ្សែប្រយុទ្ធ Sergio Aguero​។​

​ប៉ុន្តែ​រូបគេ​បាន​ដួល​បន្ទាប់​ការដណ្តើម​ពី​កីឡាករ Ramiro Funes Mori នៅក្នុង​តំបន់​គ្រោះថ្នាក់​របស់ Everton ហើយ​គ្រូបង្វឹក​លោក Pellegrini សង្ឃឹមថា​កីឡាករ​ឆ្នើម​តម្លៃ ៥៤ លាន​ផោន​របស់លោក​នឹង​មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​អ្វី​ឡើយ​។​

​ខ្សែបម្រើ​វ័យ ២៤ ឆ្នាំ ដែល​បាន​រក​គ្រាប់​បាល់​គ្រប់​ជុំ​ទាំងអស់​រូបនេះ នឹង​ក្លាយជា​បញ្ហា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាក់​ជាមិនខាន ប៉ុន្តែ​គ្រូបង្វឹក Man City បាន​បដិសេធ​ពី​ការខកខាន​មួយ​រដូវ​កាល​របស់​កីឡាករ Kevin De Bruyne​។​

​គាត់​បាន​បញ្ជាក់ថា កូនក្រុម​របស់គាត់​បា​ន​ទទួល​រងរបួស​ក្បាលជង្គង់ ប៉ុន្តែ​វា​ដូចជា​ឆាប់​ពេក​ហើយ​ដែល​បញ្ជាក់ថា​កីឡាករ​រូបនេះ​នឹង​ខកខាន​ដល់​ពេលណា​នោះ​។​

​លោក​បាន​និយាយថា "​យើង​នឹង​ដឹង​នៅ​ថ្ងៃស្អែក​។ ក្រុមគ្រូពេទ្យ​គិតថា គាត់​មាន​បញ្ហា​នៅ​ផ្នែក​ក្បាលជង្គង់ ប៉ុន្តែ​យើង​មិន​ប្រាកដ​នៅឡើយ​ទេ​។ វា​ពិបាក​ណាស់​ដើម្បី​ដឹង​បញ្ហា​នេះ​នាពេល​ឥឡូវ ប៉ុន្តែ​ខ្ញុំ​នៅមាន​សុទិដ្ឋិនិយម​ថា​គាត់​នឹងមិន​ខកខាន​ក្នុង​រដូវ​កាល​នេះ​ទេ​"៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់