adverise with khmeread Untitled 1

ទើប​ចេញពី​គុក​លួច​ម៉ូតូ​កង់​បី​ប៉ូលិស​ចាប់ខ្លួន​ញាក់​គុក​ម្តងទៀត​

   ភ្នំពេញ ៖ មុខសញ្ញា​លួច​ម៉ូតូ​រឺ​ម៉ក​កង់​បី​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៧​មករា​២០១៦ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្រុមទី​៩​ភូមិ​បឹង​សាឡាង សង្កាត់​-​ខណ្ឌឫស្សីកែវ​។​

   ការឃាត់ខ្លួន​នេះ​បន្ទាប់ពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​នៅ​ថ្ងៃទី​១៤​មករា​ឆ្មាំ ២០១៦​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​នៅ​ចំណុច​ផ្ទះជួល ផ្លូវ​រថភ្លើង ក្រុមទី​៩​ភូមិ​បឹង​សាឡាង​សង្កាត់​ឫស្សីកែវ ។​

   ម្ចាស់​ម៉ូតូ​រឺ​ម៉ក​កង់​បី​ឈ្មោះ​ឆឹ​ម រី​ន  ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​ផ្ទះជួល​ផ្លូវ លំ ក្រុមទី​៨​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ថ្ងៃទី​២៧​មករា​ឆ្នាំ​២០១៦​។​

    ក្រោយពី​ទទួល​បណ្តឹង​ជនរងគ្រោះ​រួច​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​ឫស្សីកែវ​បើក​ការស្រាវជ្រាវ​និង​បាន​ទៅ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ផ្ទះកើតហេតុ សមត្ថកិច្ច​កំណត់​បាន​នូវ​អត្តសញ្ញាណ​ជនសង្ស័យ​ឈាង​ទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​នៅ​យប់​ថ្ងៃទី​២៧ មករា​២០១៦ ម៉ោង​១០​យប់​នៅ​ចំណុច​ច​ផ្លូវ​រថភ្លើង​ក្រុមទី​៩​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ​យកមក​ប៉ុស្តិ៍​សាកសួរ​។​

    ជនសង្ស័យ​បាន​សារភាពថា រូបគេ​ឈ្មោះ​ជុំ ស៊ីនិះ​ហៅ អា​គ្និះ ហៅ​អា​តឿ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​០៥១​ឈ  ផ្លូវ​រថភ្លើង ក្រុមទី​៩​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ មុខរបរ​មិ​ពិតប្រាកដ  រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​រឺ​ម៉ក​កង់​បី​នោះ​ប្រាកដ​មែន ពេល​លួចបាន​ហើយ​យកទៅលក់​អោយគេ​នៅ ពោធិចិនតុង បាន​ប្រាក់​ចំនួន​៣០០​ដុល្លា​រួច​យកទៅ​លេង​ហ្គេម​និង​ទិញ​ថ្នាំញៀន​ជក់​អស់ ។​លុះដល់​ថ្ងៃទី​២៧ មករា​២០១៦​វេលា​ម៉ោង​១០​យប់​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​

     ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​ចាប់​ថ្ងៃទី​១៥ កញ្ញា​២០១៤ ដោះលែង​ថ្ងៃទី​១៥​កញ្ញា​២០១៥ ។​

    ម៉ូតូ​រឺ​ម៉ក​ជនរងគ្រោះ​ម៉ាក​CT100​កូរ៉េ​ពណ៌​ក្រហម​ស្លាក​លេខ​គ្មាន ។​ករណី​ខាងលើនេះ​សមត្ថកិច្ច​ខណ្ឌ ប៉ុស្តិ៍​បន្ត​ស្រាវជ្រាវ​រក​បក្សពួក​និង​អ្នកទទួលផល​ចោរកម្ម​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕​

adverise with khmeread

មតិយោបល់