adverise with khmeread Index1

ចោរប្លន់​បាញ់រះ​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ​ស្លាប់​ម្នាក់​របួស​៣​នាក់​

    បាត់ដំបង ៖ ក្រុមចោរ​ប្រដាប់​ប្រើ​កាំភ្លើង​ស្វ័យប្រវត្តិ​ធុន​អាកា​១​ដើម និង​កាំភ្លើងខ្លី​២​ដើម បាន​ចូលទៅ​បាញ់រះ​ជិត​១០​គ្រាប់​នៅផ្ទះ​លក់ដូរ​មួយកន្លែង ស្ថិតនៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង នៅវេលា​ម៉ោង​ប្រមាណ ១០​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់ ហើយ​ក្រុមចោរ​បាន​ប្លន់​យក​គ្រឿងអលង្ការ​អស់​មួយចំនួន ។

    យោងតាម​របាយការណ៍​របស់​ប៉ូលិស​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​ថា ជនសង្ស័យ​មាន​គ្នា ៥​នាក់ ប្រដាប់​ដោយ​អាវុធ​អាកា​១​ដើម អាវុធខ្លី​២​ដើម បានធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​ផ្ទះ​ជនរងគ្រោះ ឈ្មោះ កូយ សេង​លី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរ​របរ លក់ដូរ​។​

    របាយការណ៍​បន្តថា ជនល្មើស​បាន​បាញ់​អាវុធ​អាកា​ចំនួន ៥​គ្រាប់ និង​បាញ់​អាវុធខ្លី ៣​គ្រាប់ បណ្តាល​ជនរងគ្រោះ ភៀ​ង ភុ​ន អាយុ​៥៤​ឆ្នាំ​ត្រូវជា​ឪពុក​ត្រូវចំ​ទ្រូង ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ទឹកដី​ថៃ និង​រងរបួស ៣​នាក់ រួមមាន ទី​១​ឈ្មោះ ផុន ឡៃ​ម៉េង អាយុ​៣២​ឆ្នាំ​ជា​កូន​ត្រូវ​បញ្ជូនទៅ​ពេទ្យ​ប៉ៃលិន ទី​២-​ឈ្មោះ កូយ សេង​លី អាយុ​៥២​ឆ្នាំ ជនល្មើស​វ៉ៃ​នឹង​ដែក​ស្បែង​របួស​ស្មា​ឆ្វេង និង​ទី​៣-​ឈ្មោះ ម៉េង ជុង អាយុ​៣៦​ឆ្នាំ ជនល្មើស​វ៉ៃ​នឹង​ដែក​ស្បែង របួស​ដៃស្តាំ​របួសស្រាល​។ ក្នុង​អំពើ​ប្លន់​នេះ​ក្រុមចោរ​បាន​ប្រមូល​គ្រឿងអលង្ការ​រួមមាន ខ្សែក​ប្លា​ក​ទីន​១​ខ្សែ ចិ​ញ្ជៀ​ន​១​វង់ ៣​ជី ។​

   ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ដើម្បី​តាម​ស្រាវជ្រាវ​ចាប់​ក្រុមចោរ​៕​

adverise with khmeread

មតិយោបល់