adverise with khmeread Index123

ចោរ​ម្នាក់​ចូល​ទ្វារក្រោយ​ផ្ទះ​លក់​ពូក​បោចសក់​ស្ត្រី​ម្ចាស់ផ្ទះ​ប្លន់​យក​៦​ពាន់​ដុល្លារ​និង​មាស​៥​ជី​

    ភ្នំពេញ ៖ ចោរ​ម្នា​ក់បាន​ប្រើ​ដៃ​បោចសក់​ស្ត្រី​ម្ចាស់ផ្ទះ​ប្លន់​ក្នុងផ្ទះ​យកលុយ​អស់​៦​ពាន់​ដុល្លារ​និង​គ្រឿងអលង្ការ​អស់​៥​ជី​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៨ មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​លក់​ពូក លេខ​៩៣២ ផ្លូវជាតិ​លេខ​៥ ក្រុម​២ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​ខណ​:​ពេល​ប្តី​គាត់​ជូន​កូន​ដាក់​នៅ​សាលារៀន ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ចាយ សុគន្ធ​ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​មុខរបរ​លក់​ពូក​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​

    ស្ត្រី​ចាយ សុគន្ធ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ ខែ ឆ្នាំ​ខាងលើ​ពេល​ប្តី​ឈ្មោះ​ហោ រ៉ាវី​បាន​យក​កូនស្រី​ទៅ​ដាក់​នៅ​សាលា​ឫស្សីកែវ​ក៏មាន​ជនសង្ស័យ​១​នាក់​ចូល​តាម​ក្រោយ​រួច​បាន​ជួបនឹង​គាត់​(​ប្រពន្ធ​)​ហើយ​ជនសង្ស័យ​បានធ្វើ​សកម្ម​ចាប់​សក់​ក្បាល​គំរាម​រកលុយ​។​

    ពេល​យកបាន​លុយ​និង​សម្ភារ​:​បាន​ជនសង្ស័យ​ក៏​ចេញ​ទៅវិញ​បាត់​។ សម្ភារ​:​បាត់ បង់លុយ ៦០០០​ដុលារ​និង​ខ្សែក​និង​ខ្សែដៃ​សរុប​៥​ជី បច្ចុប្បន្ន​សមត្ថកិច្ច​កំពង់​ស្រាវជ្រាវ​បន្ត ។​

adverise with khmeread

មតិយោបល់