adverise with khmeread Zuck2 e1429738673205 1940x1089

ចំណូល ៥ ពាន់លានដុល្លារប្រចាំត្រីមាសរបស់ Facebook កំពុងធ្វើឱ្យ Google ភ័យខ្លួន

​    ​មាន​សំណួរ​មួយ​សួរថា​តើ Facebook ជិត​វ៉ា​ដាច់ Google ហើយ​មែន​ទេ​? បន្ទាប់ពី​ក្រុមហ៊ុន Facebook បាន​បំបែក​ការរំពឹងទុករ​បស់​អ្នកវិនិយោគ​ជាមួយនឹង​ការកើនឡើង​ចំណូល​ប្រចាំត្រីមាស ៥២ ភាគរយ ខណៈដែល​ក្រុមហ៊ុន​នេះ​បាន​លក់​ការផ្សាយពាណិជ្ជកម្ម​បាន​យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ ដែលមាន​ចំនួន​កើនឡើង​យ៉ាង​ឆាប់រហ័ស ជាហេតុ​ធ្វើឱ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​កើនឡើង​ខ្ពស់​យ៉ាងគំហុក​បន្ទាប់ពី​ធ្វើការ​ជួញដូរ​លើ​ទីផ្សារ​ហ៊ុន​តែ​រយៈពេល​ប៉ុន្មាន​ម៉ោង​។ 

​    ​បណ្តាញ​សង្គម​តាម​អន​ឡាញ​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​បានទទួល​ជោគជ័យ​ពី​លទ្ធផល​ខកចិត្ត​ពី​ក្រុមហ៊ុន Apple Inc និង eBay Inc នៅ​ចំពោះមុខ​ចលាចល​សេដ្ឋកិច្ច​ក្នុងប្រទេស​ចិន និង ការឡើង​ថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក ដែល​កំពុង​ដាក់​សម្ពាធ​លើ​តម្លៃ​នៃ​ការលក់​ឧបករណ៍​បច្ចេកវិជ្ជា​នៅក្រៅ​ប្រទេស​។ 

​    ​ប្រការនេះ​បានដាក់​ក្រុមហ៊ុន Facebook ឱ្យនៅ​ទីតាំង​មួយ​ដើម្បី​ប្រជែង​ជាមួយ Google ដែលជា​ក្រុមហ៊ុន​មាន​ឥទ្ធិពល​បំផុត​របស់​អ៊ី​ន​ធឺ​ណេ​ត​។ 

​    ​សរុប​ជារួម ក្រុមហ៊ុន​របស់លោក ម៉ាក ហ្សា​ក់​ឃឺ​បឺ​ក (Mark Zuckerberg) រកចំណូលបាន ១៧,៩ ពាន់​លាន​ដុល្លារ​សម្រាប់​ចំណូល​ឆ្នាំ ២០១៥ ធៀប​នឹង​ឆ្នាំ ២០១៤ មាន​ចំនួន ១២,៤ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ពោល​កើនឡើង ៤៤%​។ ចំនួន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំខែ ដែលជា​ខ្នាត​វាស់​ដ៏​សំខាន់ ក៏បាន​កើនឡើង ១៤% ផងដែរ​ធៀប​ពី​ឆ្នាំ​២០១៤ ដែល​ស្មើនឹង ១,៥៩ ពាន់​លាន​នាក់​។ 

​      អ្នកប្រើប្រាស់​ជាង​មួយ​ពាន់​លាន​នាក់​ប្រើប្រាស់ Facebook រាល់ថ្ងៃ និង ៩៣៤ លាន​នាក់​ចូល Facebook តាម​ឧបករណ៍​ចល័ត ដែលជា​ទីផ្សារ​ដ៏​សំខាន់​មួយ ខណៈ​ស្មា​ត​ហ្វូ​ន និង​ថេ​ប្លេ​ត​ចាប់ផ្តើម​គ្របដ​ណ្តា​ប់​លើ​ការចំណាយ​ពេលវេលា​តាម​អន​ឡាញ​។​

​    ​លទ្ធផល​នេះ​ក៏បាន​កត់សម្គាល់​ជា​លើកដំបូង​ផងដែរ​ថា ចំណូល​ប្រចាំត្រីមាស​របស់ Facebook បាន​ឡើង​លើស​ចំនួន​ខ្ទង់ ៥ ពាន់​លាន​ដុល្លារ​។ ការរកចំណូល​បា​នស​ន្ធឹ​ក​នេះ​គឺ​ច្រើន​ហួស​ពី​ការព្យាករណ៍​ទៅទៀត​។ 

​    ​សេវា Facebook ពុំ​អាច​រកបាន​នៅ​ចិន​ទេ ប៉ុន្តែ​ខ្លួន​បាន​លក់​ពាណិជ្ជកម្ម​កាក់កប​ខ្លាំង​នៅ​ទីនោះ​៕   

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់