adverise with khmeread 5

មួយ​ជើង​របស់ Angel di Maria យប់មិញ​សឹង​មិនគួរ​ឲ្យ​ជឿ​

កីឡាករ​ក្នុង​តារាង​ទាំងអស់​និង​ក្រុម​អ្នកគាំទ្រ​ទាំង​របស់ PSG និង Toulouse មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​បន្ទាប់ពី​ការ​ស៊ុត​ដ៏​មិនគួរ​ឲ្យ​ជឿ​ពី​សំណាក់​កីឡាករ Angel di Maria​។​

​មុខ Angel di Maria ឡើង​ក្រហម​កាលពី​យប់​មិញជា​មួយ​នឹង​ការ​ស៊ុត​សំដៅទៅ​ក្រៅ​ខាង​អាជ្ញាកណ្តាល​ខ្សែបន្ទាត់​ទៅវិញ​។ ខ្សែបម្រើ​ក្រុម​អ្នកមាន​បារាំង PSG មិនមាន​នរណា​តាម​ចាប់​ទេ​ក្នុង​តំបន់​គ្រោះថ្នាក់​របស់ Toulouse កាលពី​យប់មិញ នៅពេលដែល​បាល់​ធ្លាក់ចំ​ជើងឆ្វេង​របស់គាត់ ប៉ុន្តែ​គាត់​បែរជា​ស៊ុត​សំដៅ​ទៅរក​សំបុកចាប​ឯណា​ទៅវិញ​។​

​ក្រុម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter មានប្រតិកម្ម​ចំពោះ​ការ​ស៊ុត​របស់គាត់ និង​បាន​ឌឺ​ឲ្យ​គាត់​ទៀតផង​។ ទោះជា​យ៉ាងណា កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ក៏បាន​ឆ្លើយតប​វិញ​ជាមួយនឹង​ការ​ស៊ុត​ពី​ចម្ងាយ​ដូច​រន្ទះ និង​បាន​បញ្ជូន​ក្រុម PSG ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Coupe de la Ligue ជាមួយ​ក្រុម Lille ទៀតផង​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល,BT Sport

មតិយោបល់