ក្រុមអ្នកមានលំដាប់សេដ្ឋីអារ៉ាប់ Manchester City ទទួលរងការវាយប្រហារយ៉ាងដំណំនៅលើប្រព័ន្ធបណ្តាញសង្គម Twitter បន្ទាប់ពីពួកគេមិនអាចទាកទាញចំណាប់ប្រិយមិត្តក្នុងទឹកដីទីក្រុង Manchester ឲ្យទស្សនាការប្រកួតរបស់ខ្លួនក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Capital One Cup ជាមួយក្រុម Everton នាយប់មិញនេះ។
កៅអីសម្រាប់ទទួលអ្នកទស្សនាជាច្រើនម៉ឺនកន្លែងត្រូវទំនេរចោលក្នុងទឹកដី Etihad ហើយប្រិយមិត្តក្រុមបិសាចក្រហម Manchester United ក៏បានទន្ទឹងរង់ចាំពេលនេះជាយូរណាស់មកហើយដែរ ដោយពួកគេបានហៅអ្នកគាំទ្រក្រុម Manchester City ថាអ្នកជិតខាងដ៏គួរឲ្យធុញ។
មុនការប្រកួតគេរំពឹងថាប្រិយមិត្តក្រុមសេដ្ឋីអារ៉ាប់នេះនឹងចូលរួមការប្រកួតយ៉ាងច្រើនកុះករសម្រាប់ការប្រកួតដ៏សំខាន់មួយនេះ ប៉ុន្តែជាក់ស្តែងវាមិនដូចជាអ្វីដែលបានរំពឹងទុកនោះទេ ពោលកៅអីភាគច្រើនក្នុងស្តាតរបស់ Man City ទំនេរសឹងទាំងអស់។
សូម្បីតែក្លឹប Manchester City សន្យានឹងដាក់ប៉ោងៗរូបចេកនៅក្រោមកៅអីអង្គុយដ៏សែនឆ្កួតលីលារបស់ខ្លួនយ៉ាងណាក៏ដោយ ក៏វាមិនគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលអ្នកគាំទ្រឲ្យជាវសំបុត្រសម្រាប់រាល់កាលវិភាគការប្រកួតដ៏សំខាន់របស់ពួកគេបាននោះឡើយ៕
ហើយនេះគឺជាមតិរបស់បណ្តាអ្នកគាំទ្រក្រុមបិសាច Man Utd នៅលើបណ្តាញសង្គម Twitter៖
