បុរសជនជាតិកូរ៉េម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួលនៅប៉ៃលិន

    ប៉ៃលិន៖ បុរសជនជាតិកូរ៉េម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួល ហើយត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ២និង៤០ នាទី ទៀបភ្លឺ នៅចំណុចបន្ទប់ជួលផ្សារក្រោម ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ លី យុងជីន (Lee Yung Jin) ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិកូរ៉េ កាន់ប៉ាស្ព័រលេខM84433270ស្នាក់នៅផ្ទះជួល សេង ហ៊ុយ ស្ថិតនៅចំណុចផ្សារក្រោម ក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
    ក្នុងករណីនេះបើតាមសមត្ថកិច្ចជំនាញបានបញ្ជាក់ថា បុរសជនជាតិកូរ៉េរូបនេះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

51e57de0 83ae 4266 a340 2721981dd42b adverise with khmeread
Loading ad ...