adverise with khmeread A

មើលមុខ​តារា​កូរ៉េ​ដែលជា​កំពូល​សេដ្ឋី​ទាំង ៥! អ្នកនឹង​ភ្ញាក់ផ្អើល​ចំពោះ​អ្នក​ជាប់​លេខ​១!

​    ​បញ្ជី​តារា​កូរ៉េ​ដែល​នឹង​ក្លាយជា​អ្នកមាន​ជាងគេ​ឆាប់ៗ​នេះ​ត្រូវបាន​បញ្ចេញ​ឱ្យដឹង​ហើយៗ​វា​ពិតជា​ខុសគ្នា​ស្រឡះ​ពី​ការរំពឹងទុក​របស់​ម​នុស្ស​ភាគច្រើន​។ 

​    ​កាលពី​ថ្ងៃទី ២៥ ខែមករា កម្មវិធី "The List 2016" របស់​ទូរទស្សន៍ TVN បាន​បញ្ចេញ​នូវ​បញ្ជី​នៃ​តារា​ដែល​កំពុង​លេច​មុខជា​អ្នកមាន​សម្រាប់​ឆ្នាំ ២០១៦​។ ចំណាត់ថ្នាក់​នេះ​គឺ​ផ្អែកទៅលើ​ទាំង​ចំណូល​ប្រចាំឆ្នាំ​របស់​តារា​នីមួយៗ និង​អនាគត​ចំណូល​ដែល​អាច​រកបាន​។ 

​    ​៥. នាង​ជេស​ស៊ីកា (Jessica) 
​    ​អតីត​សមាជិក​ក្រុម​ចម្រៀង SNSD នាង ជេស​ស៊ីកា​ជាប់​ចំណាត់ថ្នាក់​លេខ ៥ ក្នុង​បញ្ជី ដោយ​ធ្វើឱ្យ​អ្នកគាំទ្រ​របស់​នាង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ 

​    ​បន្ទាប់ពី​ចាកចេញ​ពី​ក្រុម​ចម្រៀង​ស្រី Girls' Generation នាង​ជេស​ស៊ីកា​បាន​ងាក​មក​ប្រឡូក​ក្នុង​ឧស្សាហកម្ម​សម្លៀកបំពាក់​។ សំណាងល្អ លទ្ធផល​រកស៊ី​របស់​នាង​បានធ្វើ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​មនុស្ស​គ្រប់គ្នា​។ ក្រុមហ៊ុន​សម្លៀកបំពាក់​ទាន់សម័យ​មាន​មូលដ្ឋាន​នៅ​ហុងកុង Blanc & Eclare បាន​ពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​អាស៊ី ជាមួយនឹង​ហាង​លក់​សរុប​ចំនួន ៤៦ កន្លែង​។ 

​    ​ជា​លទ្ធផល នាង​ជេស​ស៊ីកា​បាន​ក្លាយជា​សហគ្រិន​ជោគជ័យ​មួយរូប ដោយ​រកបាន ១០ លាន​វ៉ុ​ន (៨.៣០០ ដុល្លារ​) ក្នុងពេល​តែ ៤ ម៉ោង​ប៉ុណ្ណោះ​នៅ​ហាង​សាខា​ក្នុង​ក្រុង​សេ​អ៊ូ​ល​កាលពី​ឆ្នាំមុន​។ 

​    ​៤. ជុន​ស៊ូ (Junsu)
​    ​ជុន​ស៊ូ​នៃ​ក្រុម​ចម្រៀង JYJ ត្រូវបាន​ជ្រើសរើស​សម្រាប់​តំណែង​លេខ ៤ នៃ​តារា K-pop ដែល​លេច​មុខជា​អ្នកមាន​។ 

​    ​តាម​ដឹង ជុន​ស៊ូ​មាន​រថយន្ត​ស្ព័​រ​ទំនើបៗ​ជាច្រើន​គ្រឿង រួមទាំង​ម៉ាក​ល្បី​ដូចជា Ferrari Italia និង Lamborghini Aventador ពណ៌​ខៀវ​។ លើសពីនេះ​ទៀត លោក​ក៏មាន​សណ្ឋាគារ​ដ៏​ធំ​មួយ​នៅលើ​កោះ​ជេ​ជូ​ដូ​ផងដែរ​។ 

​    ​ខណៈដែល​ជុន​ស៊ូ​កំពុង​កើប​លុយ​ទាំងពី K-pop និង​ឆាក​តន្ត្រី​នោះ ទីតាំង​លេខ​រៀង​របស់លោក​នៅក្នុង​បញ្ជី​នេះ​ត្រូវគេ​រំពឹងថា​នឹង​បន្ត​ឡើង​បន្ថែមទៀត​។ ការពិត​គួរឱ្យភ្ញាក់ផ្អើល​មួយ​គឺថា ជុន​ស៊ូ​ឱ្យ​តម្លៃ​យ៉ាងខ្លាំង​ទៅលើ​ទស្សនៈ​នៃ​កាតព្វកិច្ច​ធ្វើបុណ្យ​ទាន ដោយបាន​បង្ហាញ​តាមរយៈ​ការងារ​ផ្នែក​សប្បុរសធម៌ និង​ការងារ​ស្ម័គ្រចិត្ត​របស់លោក​។ 

​    ​៣. ហាយ​អឺ​រី (Hyeri) 
​    ​ហាយ​អឺ​រី​នៃ​ក្រុម​ចម្រៀង​ស្រី Girl's Day ថ្មីៗ​នេះ​បាន​ក្លាយជា "​រាជ​នី​ថត​ពាណិជ្ជកម្ម​" ដោយបាន​ថត​ស្ប៉ត​ពាណិជ្ជ​កម្មបាន​ច្រើនជាងគេ​ធៀប​នឹង​តារា​ឯ​ទៃៗ​ទៀត​ក្នុងប្រទេស​កូរ៉េ​។ 

​    ​យោងតាម​កាសែត​ក្នុងស្រុក នាង​ហាយ​អឺ​រី​បាន​ក្លាយជា​តារា​លេចធ្លោ​បន្ទាប់ពី​ចូលរួម​ក្នុង​កម្មវិធី "Real Men" និង​ល្បី​កាន់តែខ្លាំង​ពេល​ថត​ក្នុង​រឿង​ភាគ "Reply 1988"​។ បច្ចុប្បន្ន នាង​កំពុង​ថត​ផ្សាយពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ជាង ១៥ ដោយ​កើប​ចំណូល​បាន​ជិត ៤០០ លាន​វ៉ុ​ន (​ជាង ៣៣ ម៉ឺន​ដុល្លារ​) សម្រាប់​កុងត្រា​រយៈពេល ៦ ខែ​។​

​    ​២. គីម ស៊ូ​យ៉ាន់ (Kim Soo-hyun) 
​    ​គីម ស៊ូ​យ៉ាន់​ពិតណាស់​គ្រប់គ្នា​បាន​រំពឹងថា​នឹងមាន​វត្តមាន​ក្នុង​បញ្ជី​នេះ​។ ក្នុង​ឆ្នាំ​២០១២ គីម​រកចំណូលបាន ៨ ពាន់​លាន​វ៉ុ​ន (៦,៧ លាន​ដុល្លារ​) តែ​ពី​ផ្នែក​បង្ហាញ​ម៉ូដ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​។ 

​    ​ទោះយ៉ាងណា នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ព្រោះ​លោក​បាន​ក្លាយជា​កំពូល​តារា​សម្តែង​របស់​កូរ៉េ​តាមរយៈ​រឿង​ភាគ​ទូរទស្សន៍ "My Love From the Star"​។ ឥឡូវ ចំណូល​ប្រចាំឆ្នាំ​របស់លោក​កំពុង​កើនឡើង​ក្នុង​ល្បឿន​មួយ​ស្ទើរតែ​ពុំ​អាច​ព្យាករណ៍​បានទេ​។ 

​    ​១. លី ក្វ័​ង​ស៊ូ (Lee Kwang-soo)
​    ​មនុស្ស​មួយចំនួន​ប្រហែលជា​មិន​នឹកស្មាន​ដល់​ទ​ថា លី ក្វ័​ង​ស៊ូ ដែល​ពូកែ​តែ​កំប្លែង​សើច​មក​ក្លាយជា​តារា​សេដ្ឋី​លេខ ១ របស់​កូរ៉េ​។ តែបើ​កុំ​គិតពី​រូបភាព​កំប្លែង​សើច​ខាងក្រៅ គាត់​គឺជា​តារា​កូរ៉េ​មួយរូប​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​បំផុត​នៅក្រៅ​ប្រទេស​។ 

​    ​ដោយសារតែ​ប្រជាប្រិយភាព​នៃ​កម្មវិធី​ទូរទស្សន៍​"Running Man" ពាសពេញ​តំបន់​អាស៊ី លី​បាន​ក្លាយជា​តារា​ល្បី​តំណាងឱ្យ​កូរ៉េ​យ៉ាង​ឆាប់រហ័ស​។ ដោយ​គេ​ដាក់​ងារ​ថា "​ព្រះអង្គម្ចាស់​អាស៊ី​" លោក​លី​បា​នរក​ចំណូល​កើនឡើង​ដល់​ទៅ​បួន​ដង​ឯណោះ ដោយ​ទទួលបាន ១ ពាន់​លាន​វ៉ុ​ន (៨,៣ លាន​ដុល្លារ​) សម្រាប់​ការថត​ពាណិជ្ជកម្ម​នីមួយៗ​ឱ្យ​ក្រុមហ៊ុន​បរទេស​៕

 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

អ្នកនឹងចូលចិត្ត

មតិយោបល់