adverise with khmeread 223333

ក្មេង​ទំនើង​បីនាក់​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃចាំ​កាប់​សិស្ស​ចេញពី​សាលារៀន

     ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​ដង្កោ​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​បីនាក់​និង​ដាវ​សាម​រ៉ៃ​បី​ដើម​ដែល​កំពុង​រង់ចាំ​កាប់​សិស្ស​ដែល​ចេញពី​សាលារៀន​ទួល​អំពិល​នៅ​ម៉ោង​១០​និង​៥​នាទី​ព្រឹក​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ ២០១៦​ស្ថិតនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខ​ណ្ខ​ដង្កោ​។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ដំបូង​ប៉ូលិស​បាន​បានទទួល​ការរាយការណ៍​ពី​នាយក វិទ្យាល័យ​ទួល​អំពិល ថា​មាន​ក្រុម​ក្មេង​ទំនើង​មួយក្រុម​ដែល​ប្រដាប់​ដោយ​ដាវ បាន​ឈរ​ស្ទាក់​ចាំ​វាយ​សិស្សសាលា​ពេល​ចេញពី​រៀន​។​

    ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម​លោក លត់ ឃីម នាយប៉ុស្ដិ៍​ដង្កោ​បាន​បញ្ជា​កម្លាំង របស់លោក​ឲ្យ​ចុះទៅ​កន្លែងកើតហេតុ​តែម្ដង ។​ភ្លាមនោះ​កម្លាំង​របស់លោក​បានធ្វើ​ការ​ឃាត​ខ្លួន​បាន​យុវជន ៣ នាក់ រួមជាមួយ​ដាវ​ចំនួន ៣​ដើម និង​ម៉ូតូ ១​គ្រឿង​ដែល​កំពុង​ឈរ​នៅមុខ​វិទ្យាល័យ​ទួល​អំពិល​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​១-​ឈ្មោះ ទឹម មាន ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មានមុខរ​បរជា​អ្នកដើ​ចាក់​មេក្រូ​នឹង​ធុងបាស  ហើយ​មាន​ទីលំនៅ​ក្រោយ​សាលា​កសិកម្ម ជនសង្ស័យ​ទី​២-​ឈ្មោះ អ៊ំ វីរៈ​ភេទ​ប្រុស អាយុ ២០​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ និង​ជនសង្ស័យ​ទី​៣-​ឈ្មោះ កែវ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៣ នាក់​កំពុង​សាកសួរ​នៅ​ប៉ុស្ដិនគរបាល​រដ្ឋបាល​ខ​ណ្ឌ​ដង្កោ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​អធិការ​រដ្ឋា​ន​ប៉ូលិស​ខណ្ឌដង្កោ​៕​

adverise with khmeread

មតិយោបល់