adverise with khmeread 3

ឆេះ​ឃ្លាំង​ស្តុក​អេតចាយ​អស់​២​បន្ទប់​នៅក្បែរ​ជ្រោះ​បាត់​ស្នេហ៍​

    ភ្នំពេញ ៖ ភ្លើង​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​អេតចាយ​អស់​២​បន្ទប់ ស្ថិតនៅ​ម្តុំ​ជ្រោះ​បាត់​ស្នេហ៍ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ នា​វេលា​ម៉ោង​ប្រមាណ​១​រសៀល ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​នេះ ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​បាញ់​ពន្លត់​តែ​រយះពេល​កន្លះ​ម៉ោង បណ្តាល​ឲ្យ​ទ្រព្យសម្បត្តិ​ទាំងអស់ ត្រូវ​បំផ្លាញ​ទាំងស្រុង​។​

    មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹងថា រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង បាន​ទៅ​ជួយ​បាញ់​ពន្លត់ រយៈពេល​ប្រមាណ​៣០​នាទី ភ្លើង​បាន​រលត់ទៅវិញ​ទាំងស្រុង​មិន​បណ្តាល​ឲ្យ​ឆេះ​ដល់ផ្ទះ​អ្នកដទៃ​។​ចំណែក​ទំហំ​នៃ​ការខូចខាត​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ដោយ​រង់ចាំ​ការ​ការត្រួតពិនិត្យ ពី​សមត្ថកិច្ច​សិន​។ មូលហេតុ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។​

     មន្ត្រី​បន្តថា ម្ចាស់ផ្ទះ​ជា​ប្តី​មានឈ្មោះ ស៊ិន សុខ​ណា អាយុ​៣០​ឆ្នាំ និង​ប្រពន្ធ​មានឈ្មោះ ស្រស់ រដ្ឋា អាយុ​២៩​ឆ្នាំមាន​ផ្ទៃពោះ និង​មាន​កូនស្រី​២​នាក់ ។ ជនរងគ្រោះ​បាន​ជួល​បន្ទប់​គេ​ចំនួន​២​បន្ទប់ ដើម្បី​ស្តុក​ទុក​អេតចាយ ដែល​ខ្លួន​បាន​ដើរ​ទិញ​។​ប៉ុន្តែ​នៅពេលនេះ ត្រូវបាន​ភ្លើង​ឆេះ គ្មាន​សល់​ឡើយ​៕​

adverise with khmeread

មតិយោបល់