ដីកា​ចោទ​ពីបទ​លួច​រយៈពេល​៧​ឆ្នាំ​មកហើយ​...​ទើបនឹង​ចាប់ខ្លួនបាន​

    កណ្តាល ៖ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​៦​ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៩ ​មីនា​ ២០១​នេះ តាម​ដីកា របស់​សាលាដំបូង​ខេត្តកណ្ដាល​ពីបទ​អំពើចោរកម្ម​ (​លួច​) ​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៧ ​សីហា​ ២០០៩​ នៅ​ចំណុច​ភូមិ​ទន្លាប់ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ ផាន់ សុខ​ណៃ ភេទ​ប្រុស​ អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុ​ខរបរ​កម្មករ​រោងចក្រ ភូមិ​ទន្លាប់ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ ដោយ​អនុវត្តតាម ដី​កា​បង្គាប់​ឱ្យ​ចាប់ខ្លួន ឈ្មោះ ផាន់ សុខ​ណៃ លេខ ៩៨១ ដ​.​ក​.​ប​.​ច​.​ខ ចុះ​នៅ​ថ្ងៃទី២២ ខែឆ្នូ ឆ្នាំ​២០​១១ របស់លោក ឆ្ធាំ ប៊ុណ្ណា ចៅក្រម​ជំនុំ​ជំ​រៈ សាលាដំបូង​ខេត្តកណ្ដាល​។ 

    ជនជាប់ចោទ​ឈ្មោះ ផាន់ សុខ​ណៃ ភេទ​ប្រុស​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ចំណុច​ខ្នង​ប្រឡា​យ​​តា​ហោ​ភូមិ​ទន្លាប់ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេ​ត្ក​ណ្ដា​ល រួច​នាំ​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុ​ក​អង្គស្នួល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread
tiger
Loading ad ...