សាហាវ​!!!​ មន្ត្រីប៉ូលិសយក​ថ្ងៃ​ទិវា​សិទ្ធិនារី​បាញ់សម្លាប់​ប្រពន្ធចុង​ខ្លួនឯង​ព្រោះ...

    ឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​បុរស​ជា​ប្តី​ និង​ជាមន្ត្រីប៉ូលិស​បាន​បាញ់សម្លាប់​យ៉ាង​សាហាវ​ព្រោះតែ​ភ្លើ​ងប្រច័ណ្ឌ​ដែល​អំពើ​បាញ់ប្រហារ​នេះ បានកើត​ឡើងយប់ ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅ ភូមិឈូក សង្កាត់សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។​

    ប្រភព​បានឱ្យដឹងថា ជនដៃដល់ឈ្មោះ បូ រិន ជាមន្ត្រីប៉ូលិស​ពាក់​ស័ក្តិ​៣ ផ្នែកព្រហ្មទណ្ឌ កម្រិត​ស្រាល នៃ ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ឧ​ត្ត​រ មានជ័យ។​​ ចំណែក ជនរងគ្រោះ ជា ប្រពន្ធចុង មានឈ្មោះ ស្រី ពៅ​។​

    ប្រភព​ដដែល​បានឱ្យដឹងថា ករណី បាញ់ប្រហារលើប្រពន្ធខ្លួនឯង រហូតដល់ស្លាប់នេះ កើតឡើង ដោយសារតែភ្លើងប្រច័ណ្ឌ ប៉ុន្តែរឿងស៊ីជំរៅ បែបណា គេមិនទាន់ដឹងច្បាស់នោះទេ​។ 

    បច្ចុប្បន្ន ជនដៃដល់ជាប្តី ត្រូវបានសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់​៕

adverise with khmeread
tiger
Loading ad ...