adverise with khmeread 4

ប្រជា​ការពារ​បង្ក្រាប​ទីតាំង​ជល់​មាន់​និង​ល្បែង​អាប៉ោង​នៅ​ចោមចៅ​

    ភ្នំពេញ ៖ ទីតាំង​ល្បែង​ជល់​មាន់​និង​បាញ់អាប៉ោង ទើបតែ​លាស់​ពន្លក​ថ្មី​មួយកន្លែង ត្រូវ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ចោមចៅ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃទី  ២៨ មករា​ឆ្នាំ​២០១៦​កន្លែង​ដែល​ស្ថិតនៅ​ព្រៃ​វាលស្រែ ខាងក្រោយ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

    កិច្ចប្រតិបត្តិការ​ខាងលើនេះ​ដឹកនាំ​ដោយ​លោក​ចៅសង្កាត់​ចោមចៅ និង​ដោយមាន​ណែនាំ ចង្អុលបង្ហាញ​និង​បញ្ជា​ដោយផ្ទាល់​ពី​លោក អភិបាលខណ្ឌ​ឲ្យ​លុបបំបាត់​រាល់​ល្បែង​សី​ុ​សង​គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន​។​

    កម្លាំង​ប្រជា​ការពារ​សង្កាត់​ចោមចៅ​ទាំងមូល​និង​កម្លាំង​សន្តិសុខ​សាលាខណ្ឌ បាន​ចុះទៅ​បង្ក្រាប​ទីតាំង បាញ់​ជល់​មាន់ និង​បាញ់អាប៉ោង​ទើបតែ​លាស់​ពន្លក​ថ្មី មួយកន្លែង​ដែល​ស្ថិតនៅ​ព្រៃ​វាលស្រែ ខាងក្រោយ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដោយ​ឃាត់​មនុស្ស​ជាច្រើន​នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួន​បញ្ជូនទៅ​ខណ្ឌ​សាកសួរ​បន្ត ។​សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​លម្អិត​នៅឡើយ​។​

    ទីតាំង​ខាងលើនេះ​ត្រូវបាន​គេ​បង្ហើប​ឲ្យ​ដឹងថា មាន​ប៉ូលិស​នាយរង​ផ្នែក​ព្រហ្មទណ្ឌ​ថា្នក់​ខណ្ឌ​ម្នាក់​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​រឿងនេះ ហើយ​មាន​ម្ចាស់​ឈ្មោះ​វឿន​បាន​រត់​បាត់អស់ ៕​

adverise with khmeread

មតិយោបល់