adverise with khmeread 1

​បែកធ្លាយ​វីដេអូ​មួយ​របស់​ទូរទស្សន៍​ក្នុង​ទីក្រុង Barcelona ដែល​ប្រៀបធៀប​កីឡាករ Real Madrid ទៅនឹង​សត្វ​ឆ្កែព្រៃ​

​តុលាការជាតិ​ក្រុង​ម៉ា​ឌ្រី​ដ​បាន​រកឃើញថា​ទូរទស្សន៍ TV3 គ្មាន​ទោសកំហុស​វិជ្ជាជីវៈ​ណាមួយ​ឡើយ ក្នុងករណី​ដែល​ក្រុម Real Madrid ត្រូវបាន​គេ​លើក​មក​ផ្សាយ​មិនល្អ​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​នេះ បន្ទាប់ពី​បាន​ចាក់ផ្សាយ​វីដេអូ​មួយ​ប្រៀបធៀប​កីឡាករ​អធិរាជ​ស​ទៅនឹង​ឆ្កែព្រៃ​។ ចៅក្រម​បានសម្រេច​រឿងនេះ​ថា "​វា​ត្រូវតែ​ចាត់ទុក​ក្នុង​ដែន​កំណត់​សម​ហេតុផល​នៃ​ការរិះគន់​"​។​

​បើ​យោងតាម​សេចក្តី​ថ្លែង​ការ​របស់​ទូរទស្សន៍ TV3 តុលាការជាតិ​ក្រុង​ម៉ា​ឌ្រី​ដ​បាន​លុបចោល​ការផ្តន្ទាទោស​កាល​ពី​លើក​មុន​ដែល​បានផ្តល់​ឲ្យ​ដោយ​សាលាដំបូង ដែល​បាន​បញ្ជា​ក្រុមហ៊ុន​ទូរទស្សន៍​សាធារណៈ​របស់​កាតា​ឡាន​មួយ​នេះ​និង​អ្នកដឹកនាំ​កំពូល​បីនាក់​ទៀត​ឱ្យ បង់​ការផាកពិន័យ​ចំ​នួន​ពីរម៉ឺន​យ៉ូ​រ៉ូ​ទៅ​ឲ្យ​ក្រុម Real Madrid ដោយសារ​ការផ្សាយ​វីដេអូ​នេះ​កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៣ អំឡុង​កម្មវិធី​ផ្សាយ​បាល់ទាត់​មួយ​ហៅថា Esport3​។​

​នៅក្នុង​វីដេអូ​នោះ រូបភាព​របស់​កីឡាករ Real Madrid ដូចជា កីឡាករ Álvaro Arbeloa, Xabi Alonso, Pepe, Fabio Coentrao និង Mesut Özil ត្រូវបាន​បង្ហាញថា​បាន​បង្កើត​កំហុស​ទៅលើ​កីឡាករ​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona ដោយ​លាយ​ប​ញ្ជូ​ល​នឹង​សកម្មភាព​របស់​ឆ្កែព្រៃ​និង​កា​រប​ញ្ជូ​ល​សម្លេង​ដូច​ឯកសារ​សត្វ ដោយ​ពន្យល់​ពីស​ត្វ​ទាំងនេះ​ចេញ​រក​ចំណី​។​

​តុលាការ​ក៏បាន​សម្រេច​លើ​វីដេអូ​នេះ​ថា "​ខណៈដែល​វា​ប្រហែលជា​ត្រូវបាន​ពិចារណា​ថា​ជាការ​រិះគន់​ជ្រុល​នោះ វា​ក៏​មិនអាច​ចាត់ទុកជា​ផ្លូវការ​ឬក៏​ការប្រមាថ ការរិះគន់​ផ្កាប់មុខ គ្មាន​តម្លៃ ឬក៏​មើលងាយ​ដែរ​" ខណៈ​តុលាការ​យល់ឃើញថា​វា​ជាការ​កំសាន្ត​ហើយ​តួអង្គ​សត្វ​ដ៏​អង់អាច​នេះ​ធ្លាប់​ត្រូវបាន​ចាក់ផ្សាយ​ញឹកញាប់​ណាស់​លើ​កញ្ចក់​ទូរទស្សន៍​។

​តុលាការ​ក៏បាន​បង្គាប់​ឱ្យ​កម្មវិធី​នេះ​ប្រញាប់​ធ្វើការ​សុំទោស​ទៅកាន់​អ្នក​រាល់គ្នា​ដែលមាន​អារម្មណ៍​ត្រូវគេ​ប្រមាថ​ផងដែរ​។ ជាក់ស្តែង​គ្មាន​នរណាម្នាក់​នៅ​ក្លឹប Real Madrid យល់ព្រម​ជាមួយនឹង​ការសម្រេច​នេះ​ទេ ហើយ​ឥឡូវ​វា​ស្ថិតនៅលើ​ពួកគេ​ថា​តើ​ពួកគេ​ចង់យក​ករណី​ទៅ​តុលាការ​កំពូល​ឬ​យ៉ាងណា​៕

 

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់