adverise with khmeread 1

​តុលាការ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បង្គាប់​ឲ្យ Neymar បង់ប្រាក់​ចំនួន ១០​ម៉ឺន​យ៉ូ​រ៉ូ​

​តុលាការ​ក្នុង​ទីក្រុង​សៅ​ប៉ូ​ឡូ​បានសម្រេច​ថា ខ្សែប្រយុទ្ធ​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ Neymar និង​ឪពុក​របស់លោក​ត្រូវតែ​បង់ប្រាក់​ចំនួន ១០ ម៉ឺន​យ៉ូ​រ៉ូ ដោយសារ​មិនបាន​បង់ពន្ធ​កាលពី​ឆ្នាំ ២០០៧ និង ២០០៨​។​

​ទាំងពីរ​នាក់​ឪពុក​និង​កូន​បានដាក់​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការដាក់ពិន័យ​ដែល​បាន​ជាប់​ពាក់ព័ន្ធ​កាលពី​កីឡាករ​រូបនេះ​លេង​ឲ្យ​ក្រុម Santos ប៉ុន្តែ​ចៅក្រម​លោក Bruno Cezar da Cunha Teixeira បាន​ច្រានចោល​បណ្តឹង​នេះ​។​

​ចៅក្រម​បាន​ច្រានចោល​បណ្តឹងឧទ្ធរណ៍​ដែល​លើកឡើងថា ប្រាក់​ដែល​មិនបាន​ប្រកាស​នោះ​គឺ​បានមកពី​ការទូទាត់​ឱ្យទៅ​ក្រុមហ៊ុន NR Deportes មិនមែន​ឱ្យទៅ​កីឡាករ Neymar ដោយផ្ទាល់​នោះទេ នេះ​មានន័យថា ប្រាក់​នេះ​មិនអាច​ចាត់​ចូល​ជា​ប្រាក់ចំណូល​របស់គាត់​នោះទេ​។

Neymar ក៏​កំពុងស្ថិត​ក្នុងស្ថានភាព​ច្របូកច្របល់​ជាមួយនឹង​ការស៊ើបអង្កេត​ទាក់ទង​នឹង​ការ​គេចពន្ធ​កាលពី​ការផ្ទេរ​កីឡាករ​រូបនេះ​ពី​ក្រុម Santos ទៅ Barcelona ផងដែរ ខណៈដែល​តុលាការ​មួយ​របស់​អេ​ស្ប៉ា​ញ​បាន​លើកឡើងថា ចំនួន​ទឹកប្រាក់​គេចពន្ធ​អាចមាន​ចំនួន​ដល់​ទៅ ១៣ លាន​អឺរ៉ូ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់