adverise with khmeread Joby s2

យន្តហោះអគ្គីសនីសម្រាប់បើកទៅធ្វើការនាពេលអនាគត Joby S2 មានល្បឿន ៣២២ គីឡូម៉ែត្រក្នុងមួយម៉ោង

យន្តហោះនេះអាចនឹងក្លាយជាកំពូលយន្តហោះសម្រាប់បើកទៅធ្វើការល្អបំផុត និងអាចធ្វើឲ្យការធ្វើដំណើរកម្សាន្តមានភាពសប្បាយរីករាយយ៉ាងខ្លាំង។ ក្រុមហ៊ុន Joby Aviation បានអភិវឌ្ឍន៍យន្តហោះកៅអីពីរនេះឡើង ដោយមិនត្រឹមតែមានល្បឿន ៣២២ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះទេ​ តែថែមទាំងត្រូវបានជម្រុញថាមពលទៅមុខដោយអាគុយនីគែលលីចូមខូបាលម៉ុងហ្គាណែលអុកស៊ីត (Lithium Nickel Cobalt Manganese Oxide Batteries) ទៀតផង។ 

យន្តហោះនេះមើលទៅដូចជាត្រូវបានរចនាឡើងសម្រាប់រឿងជែមស៍ ប៊ន ប៉ុន្តែយន្តហោះផ្ទាល់ខ្លួននេះអាចនឹងផ្លាស់ប្តូររបៀបដែលយើងធ្វើដំណើរកម្សាន្ត បើកទៅធ្វើការ និងធ្វើដំណើររយៈចម្ងាយខ្លីនាពេលអនាគតខាងមុខឆាប់ៗនេះ។ 

លោក JoeBen Bevirt នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Joby Aviation បាននិយាយថា "ប្រសិនបើយើងអាចបង្កើតយន្តហោះ ដែលមានសម្លេងស្ងាត់ មានសុវត្ថិភាព និងមានប្រសិទ្ធភាព ហើយអ្នកអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយបានលឿនជាងមធ្យោបាយធ្វើដំណើរសាធារណៈ ៥ ដង នោះវានឹងផ្លាស់ប្តូរជីវិតរបស់យើងបានខ្លាំងមែនទែន"។ 

យន្តហោះនេះមានស្លាបចក្រអគ្គីសនីចំនួន ១៦ ដែល ១២ ក្នុងចំណោមនោះត្រូវបានរចនាឡើងសម្រាប់ការចុះចតបែបសំកាំងចុះមកក្រោម និងសម្រាប់ហោះហើរត្រង់ឡើងលើ។ នេះមានន័យថា គេមិនចាំបាច់ត្រូវការផ្លូវរត់សម្រាប់យន្តហោះប្រភេទនេះទេ។ 

ក្រុមហ៊ុនព្យាករណ៍ថា ខ្លួនអាចផលិតយន្តហោះនេះសម្រាប់លក់ក្នុងតម្លៃប្រហែល ២០០.០០០ ដុល្លារក្នុងមួយគ្រឿង ប៉ុន្តែចំពោះរយៈពេលនៃការកាន់ថាមពលអគ្គីសនីពុំត្រូវបានក្រុមហ៊ុនលើកឡើងនោះទេ៕ 

ប្រភព៖ ដេលីមែល

 

adverise with khmeread

មតិយោបល់