មិនចាំបាច់លេបថ្នាំក៏បាន...ទទួលទានតែក្រុមផ្លែឈើមួយចំនួននេះ ក៏អាចជួយទប់ស្កាត់មហារីកអូវែ និងមហារីកសួតបានដែរ!

    ​ផ្លែឈើ​មាន​សារធាតុ​ជាច្រើន ដែល​ជួយ​ដល់​សុខភាព​មនុស្ស​ជារួម ប៉ុន្តែ​លោកអ្នក​នៅ​មិនទាន់​ដឹងថា ក្រុម​ផ្លែឈើ​ខាងក្រោម​នេះ​អាចជួយ​ទប់ស្កាត់​ជំងឺមហារីក​នៅឡើយ​ទេ​។ 

​    ​១. ខ្ទឹមបារាំង​
​    ​ខ្ទឹមបារាំង​ផ្ទុក​សារធាតុ​ជាច្រើន ដែល​បំផ្លាញ​កោសិកា​មហារីក​ពោះវៀនធំ និង​មហារីក​អូវែ​។ ខ្ទឹមបារាំង​ក៏​ជួយ​ពន្យឺត​ការលូតលាស់​ដុំ​សាច់​មហារីក​ទាំងពីរ​ប្រភេទ​នេះ​ផងដែរ​។ 

​    ​២. ខ្ញី​
​    ​ដូច​ខ្ទឹមបារាំង​ដែរ ខ្ញី​ជួយ​កាត់បន្ថយ​ស្លេស និង​កម្ចាត់​បាក់តេរី​ក្នុង​សួត និង​ជួយ​លាង​សម្អាត​សួត​បាន​យ៉ាង​ប្រសើរ​។​

​    ​៣. ក្រូចថ្លុង​
​    ​ការសិក្សា​ជាច្រើន​បង្ហាញថា ក្រូចថ្លុង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក​សួត ដោយសារ​សម្បូរ​សារធាតុ Limonoid ដែល​ដើរតួ​ជា​អ្នកប្រឆាំង​បាក់តេរី និង​អ្នក​សម្លាប់​មេរោគ​។ លោកអ្នក​គួរ​ទទួលទាន​ក្រូចថ្លុង ១ ទៅ ៤ ផ្លែ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​លាង​សម្អាត​សួត និង​ការពារ​សួត​ពី​ជំងឺមហារីក​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត