adverise with khmeread 1

​ស្ងាត់ៗ Adebayor ប្តូរ​ទ្រនំ​ចាស់​មក​ទ្រនំ​ថ្មី Crystal Palace តែ​សុំ​ស៊ើប​ប្រវត្តិ​លម្អិត​របស់​ក្លឹប​នេះ​តាម Google សិន​

​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​រូបនេះ​បាន​បាត់​មុខ​ឈឹង​សឹង​មិនឃើញ​ពី​វិស័យ​កីឡាបាល់ទាត់ ហើយ​ឥឡូវ​បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ផ្ទេរ​មក​ចូលរួម​លេង​ឲ្យ Crystal Palace ហើយ​កាលពី​អង្គារ ប៉ុន្តែ​គាត់​បាន​សារភាពថា​គាត់​នឹងត្រូវ​សិក្សា​ឡើងវិញ​អំពី​ក្លឹប​មួយ​នេះ​។​

Emmanuel Adebayor ដែល​បាន​រសាត់អណ្តែត​គ្រប់ទិសទី​ទទួលស្គាល់ថា​គាត់​មិនសូវ​យល់ដឹង​អ្វី​គ្រប់គ្រាន់​នោះឡើយ​អំពី​ក្រុម Crystal Palace ដោយ​គាត់​បានបញ្ជាក់​ប្រាប់ថា "​ខ្ញុំ​នឹង​ស្វែងយល់​ពី​ពួកគេ​នៅលើ Google"​។​

​កីឡាករ​ជនជាតិ​ស្បែក​ខ្មៅ​សញ្ជាតិ​តូ​ហ្គោ​វ័យ ៣១ ឆ្នាំ​រូបនេះ​បានបង្ហាញ​ក្តីសង្ឃឹម​ជឿជាក់​យ៉ាង​មោះមុត​លើ​ខ្លួនឯង​ថា នឹង​បញ្ចប់​បញ្ហា​អ​សម្ថ​ភាព​ក្នុង​ការរក​គ្រាប់​បាល់​ក្នុង​ក្រុម បន្ទាប់ពី​គាត់​បាន​អង្គុយលេង​អស់​រយៈពេល​ជា​យូរ​កាល​ពេល​នៅ​ជា​កីឡាករ​ក្រុម Spur នាពេល​កន្លងមក​៕

adverise with khmeread
ប្រភព៖ mirror

មតិយោបល់