adverise with khmeread Untitled 1

កញ្ញា​ឃូ​ស៊ី តួឯក​ស្រី​ក្នុង​រឿង​"​គំនុំ​ចិត្ត​អន្ទាក់​បេះដូង​"​រៀបការ​មែនទែន​

   អ្នកនាង Sanaya Irani (​ឈ្មោះ​ក្នុង​រឿង កញ្ញា​ឃូ​ស៊ី​)​ដែលជា​តារាភាពយន្ត​ភាគ​ដ៏​ល្បី​របស់​ឥណ្ឌា បាន​រៀប​ជាមួយ​លោក Mohit Sehgal ក៏​ជា​តារា​សម្តែង​ដូចគ្នា​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​កន្លងទៅនេះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​ក្នុង​ពិភព​សិល្ប​:​របស់​ឥណ្ឌា ។​

    មុននឹង​បាន​ឈាន​មកដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​បុរាណ​ឥណ្ឌា​នេះ ពួកគេ​ធ្លាប់​បានប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១០បន្ទាប់ពី​បាន​សម្តែង​កុន​ភាគ​ជាមួយគ្នា​ក្នុង​រឿង​ភាគ​"Miley Jab Hum Tum"​។​

    Sanaya បាន​ចំណាយពេល​ប្រាំពីរ​ឆ្នាំ​នៅក្នុង​សាលា​មួយ​នៅ​តំបន់ Ooty បន្ទាប់​ពីនេះ នាង​បានបញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ Sydenham ហើយ​ចង់​ចាប់យកមុខវិជ្ជា​អនុបណ្ឌិត​។​ប៉ុន្តែ​នាង​បានសម្រេច​ចិត្ត​ដើម្បី​ក្លាយទៅជា​តារាភាពយន្ត​វិញ​។​

    ពិធី​អាពាហ៍ពិពាហ៍​របស់​នាង​ធ្វើឡើង​នៅ​ខេត្ត Punjabi ជា​ភូមិកំណើត​របស់​នាង​ដែលមាន​ការចូលរួម​ពី​គ្រួសារ​អ្នក​ទាំងពីរ​និង​មិត្តភក្តិ​ជាច្រើន​ទៀត​។​

    រឿង​"​គំនុំ​ចិត្ត​អន្ទាក់​បេះដូង​"​ដែល​នាង​សម្តែង​ជា​តួ​នាង​ឃូ​ស៊ី​និង​លោក​ស្វី​ត បាន​ចាក់ផ្សាយ​នៅ​ទូរទស្សន៍​MYTV​ដែល​ទើបនឹង​បញ្ចា​ប់​នៅ​ចុងឆ្នាំ​២០១៥​កន្លង ទៅនេះ ហើយ​នាង​បានបន្ត​ថត​ភាពយន្ត​មួយ​ភាគ​ទៀត​នៅ​មិ​ទាន់​ចប់​នៅឡើយ ៕​

 

adverise with khmeread

មតិយោបល់