adverise with khmeread 1

ផលិត​ប្រដាប់​ច្រោះ​ទឹក​ដោយ​ខ្លួនឯង​ចំណាយ​អស់​ក្រោម​១​ដុល្លារ​ (មានវីដេអូណែនាំ)

​    ​ទឹក​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ ហើយ​ខ្លួន​មនុស្ស​ទាំងមូល​សឹងតែ​គ្រប់កន្លែង​គឺ​បង្កើតឡើង​ដោយ​អង្គធាតុ​រាវ​។ មាន​ជាតិគីមី​និង​ជាតិពុល​ក្នុង​ទឹក​ច្រើនណាស់​អាច​ប៉ះពាល់​ចំពោះ​យើង​។ សារធាតុ​គីមី​ទាំងនេះ​អាច​បង្កបញ្ហា​សុខភាព និង​វិបល្លាស​ផ្សេងៗ​នៅពេល​ប៉ះពាល់​នឹង​វា​យូរ​ឆ្នាំ​។ ដូច្នេះ​វិធី​ល្អ​បំផុត​គឺ​ត្រូវ​ច្រោះ​ទឹក​ឱ្យ​ស្អាត​។ មាន​វិធីសាស្ត្រ​ច្រោះ​ទឹក​ច្រើនណាស់​ដែល​គេ​សរសេរ​នៅតាម​អន​ឡាញ​។ ហើយ​អត្ថបទ​នេះ​ក៏​នឹង​ជួយ​ណែនាំ​អ្នក​អំពី​របៀប​ច្រោះ​ទឹក​នៅផ្ទះ​ផងដែរ​។ 

​     ជាងនេះទៅទៀត ទឹក​ច្រោះ​មាន​រសជាតិ​ប្រសើរ​ជាង​ទឹក​ទូទៅ ដូច្នេះ​មានន័យថា​មនុស្ស​ក៏​ទំនង​រឹតតែ​ចង់​ផឹក​វា​ផងដែរ​។ ការ​ផឹកទឹក​ច្រោះ​បាន​ច្រើន​នឹង​អាច​ជំ​រុញឱ្យ​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ និង​ជួយ​បង្កើន​ថាមពល​ព្រមទាំង​កម្លាំង​ផងដែរ​។ 

​    ​របស់​ដែល​ត្រូវមាន​ចាំបាច់​៖
​    ​* ដប​ទឹក​សុទ្ធ​ទទេរ​ស្អាត​មួយ​
​    ​* ម្ជុល​
​    ​* ដែក​កែះ​
​    ​* ដង្កាប់​
​    ​* កាបូន​សកម្ម (Activated carbon)
​    ​* ក្រដាស​ត្រង​
​    ​* កែវ​
​    ​* ទឹក​
​    ​
​    ​ដោះ​គម្រប​ចេញពី​ដប​ទឹក​ទទេរ​។ ប្រើ​ដង្កាប់​ចាប់​ម្ជុល​ពេល​កំពុង​ដុត​នៅលើ​ភ្លើង​ដែក​កែះ ទៀន ឬ ភ្លើងចង្ក្រាន​ហ្គាស​។ 
​    ​
​    ​នៅពេល​ម្ជុល​ក្តៅ​ល្មម​សមគួរ​ហើយ យក​ម្ជុល​ក្តៅ​នោះ​ទៅ​ចោះ​រន្ធ​នៅ​បាត​គម្រប​ដប​ទឹក​សុទ្ធ​។ ប្រហោង​បាត​ត្រូវតែ​តូច​លម្ម​ដូច្នេះ​ទើប​កាបូន​សកម្ម​មិន​ហូរ​ចេញពី​ដប​ទឹក​សុទ្ធ​។ 

កាបូន​សកម្ម (Activated carbon)

​    ​បន្ទាប់មក​កាត់​បាត​ដប​រួច ដាក់​ក្រដាស​ច្រោះ​ចូល សឹម​ចាក់​កាបូន​សកម្ម​ចាក់​ចូល​ដប​ចំនួន ១​ភាគ​៣​តាម​ក្រោយ​។ ធាតុ​ផ្សំ​មួយ​នេះ​តែងតែ​ត្រូវបាន​ប្រើ​ក្នុង​វិធីសាស្ត្រ​ជាច្រើន​សម្រាប់​ការ​ចម្រោះ​ទឹក អាង​ហែល​ទឹក អាង​ចិញ្ចឹម​ត្រី ខ្យល់អាកាស និង​ជាតិ​ស្រវឹង​ជាដើម​។ អ្នក​អាច​ទិញ​វា​បាន​តាម​អន​ឡាញ ឬ​តាម​ផ្សារ​ទំនើប ឬ​នៅ​ហាង​លក់​សត្វ​ចិញ្ចឹម​។ កាបូន​សកម្ម​ជួយ​កម្ចាត់​សមាសធាតុ​គ្រោះថ្នាក់ បំបាត់​នូវ​រសជាតិ​មិនល្អ និង​បំបាត់​ការ​ធុំក្លិន​មិនល្អ​ផងដែរ​។ 

​     បន្ទាប់មក​ត្រូវ​ចាក់ទឹក​ចូល ហើយ​ដាក់​ដប​ដាំ​ក្បាល​ចុះទៅ​ក្នុង​កែវ​មួយ (​មើល​ក្នុង​រូប​ខាងលើ​បំផុត​)​។ ទឹកនឹង​ចាប់ផ្តើម​ច្រោះ​សន្សឹមៗ​ហើយ​ទីបំផុត​អ្នកនឹង​បាន​ទឹក​ដ៏​ថ្លាឈ្វេង​មួយ​កែវ​។ 

​    ​ប្រដាប់​ច្រោះ​ទឹក​ធ្វើ​ខ្លួនឯង​នេះ​អាច​កម្ចាត់​ជាតិគីមី​និង​ជាតិ​ដែក​ជាច្រើន ប៉ុន្តែ​មិនអាច​កម្ចាត់​បាក់តេរី និង​វីរុស​បានទេ​។ អ្នក​ត្រូវ​ដាំ​ឱ្យ​ពុះ​សិន ប្រសិនបើ​អ្នក​ចង់​កម្ចាត់​ទាំង​បាក់តេរី និង​វីរុស​៕ 

 

adverise with khmeread
ប្រភព៖ ម៉ាយឡាយស្តាយ

អ្នកនឹងចូលចិត្ត

មតិយោបល់