adverise with khmeread Untitled 1

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ធំ​តូ​ច​១១​កញ្ចប់​

       ក្រចេះ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​ក្រចេះ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ថ្ងៃទី​២៨​មករា​ឆ្នាំ​២០១៦​ពីបទ​រក្សាទុក​ដើម្បី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ចំណុច​ផ្លូវលំ ក្រោយ​បន្ទាយ​សឹក​រង​ក្រចេះ ស្ថិត​ក្នុងភូមិ​អូរឫស្សី​២ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អ៊ុន ចាន់​ម៉ៅ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​អូរឫស្សី​២ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ។​
     វត្ថុតាង​ចាប់យក ៖១- ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ដែល​សង្ស័យ​ជា​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន (Ice) ចំនួន​សរុប ១១​កញ្ចប់ (​ធំ​០៣ និង​តូច​០៨)២- ទូរ​សព្ទ័​ដៃ​ចំនួន ០២​គ្រឿង (NOKIA ចុច​ពិល​)​និង​៣-​ម៉ូតូ ០១​គ្រឿង ម៉ាក SUZUKI Smash Revo ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ ដោយ​ទទួលបាន​ព័ត៌មាន​ពី​មហាជន​រាយការណ៍​ថា​មានការ​ជួញដូរ​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ  ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក ទី សុវណ្ណ​ថា​ល់ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តក្រចេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី រក្សាទុក​ដើម្បី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​វត្ថុតាង​ដូច​បាន​រៀបរាប់​ខាងលើ រួច​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់