ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ចោរកម្ម​

    ព្រះសីហនុ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ​បាន​ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​លួច​ម៉ូតូ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៨​មករា​ឆ្នាំ​២០១៦ នៅ​សង្កាត់លេខ​១ ក្រុងព្រះសីហនុ ។​

    ប៉ូលិស​និយាយថា ការចាប់​ជនសង្ស័យ​ខាងលើនេះ​យោងតាម​ដីកានាំខ្លួន​លេខ ០១ ចុះ​ថ្ងៃទី​១៦.០១.២០១៦ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពីបទ​ចោរកម្ម កាច់​បំបែក​សោ​រក​ម៉ូតូកាលពី​ថ្ងៃទី ២២​ធ្នូ​ឆ្នាំ​២០១៥ ប្រព្រឹត្ត​នៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ តាំង ឈាង​លុក ហៅ​ពៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ គឺជា​មេខ្លោង​មាន​ទីលំនៅ ភូម​៣ សង្កា​ត​១ ក្រុងព្រះសីហនុ ។​

   បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ កំពុង​បន្ត​នីតិវិធី​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

Untitled 1
adverise with khmeread
Loading ad ...