adverise with khmeread Default post f1cfa83443549b416ad0b4ca79d0fa4ce78bd00fe389b4bb839eee495bb37d0f

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​រំលោភ​សេព​សន្ធ​វៈ​លើ​ក្មេងស្រី​អាយុ​៧​ឆ្នាំ​

     ភ្នំពេញ ៖ យុវ​សិស្ស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៧​មករា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ ក្រុមទី​៦ ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​កុមារី​អាយុ​៧​ឆ្នាំ​បានសម្រេច​។​

     ប៉ូលិស​ប៉ុស្ដិ៍​ព្រែក​តាសេក​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ស សម្បត្តិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​ស្នាក់នៅ​ភូមិ​កើតហេតុ​ដូចខាងលើ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៧ មករា ២០១៦ វេលា​ម៉ោង​៧​យប់​នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ​។ ជនរងគ្រោះ​ឈ្មោះ​ស​.​ឌ​ភេទ​ស្រី អាយុ​៧​ឆ្នាំ​ស្នាក់​នៅផ្ទះ​គ្នាន​លេខ ភូមិ​ដូចខាងលើ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង រួច​ទៅ​ដេក​ក្នុង​អង្រឹង​ក្រោមផ្ទះ​ជនរងគ្រោះ ។​ពេលនោះ​ឃើញ​ជនរងគ្រោះ​ដើរទៅ​បត់ជើងតូច​ខាងក្រោយ​ផ្ទះ ជនសង្ស័យ​ក៏​ដើរ​តាម​ពីក្រោយ ហើយ​ចាប់ដៃ​ជនរងគ្រោះ បង្ខំ​ឲ្យ​ជនរងគ្រោះ​ដោះអាវ រួច​ធ្វើ​សកម្មភាព​រំលោភ​ជនរងគ្រោះ​បានសម្រេច​តែម្ដង​។​

    បន្ទាប់មក​ជនរងគ្រោះ​បាន​ប្រាប់​ឪពុកម្ដាយ​រួចមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​បានតែ​ម្ដង​។​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​ខណ្ឌ​៕​

adverise with khmeread

មតិយោបល់