adverise with khmeread 2

បន្ទាប់ពី​មាន​ករណី​ប្លន់​បាញ់សម្លាប់​អធិការ​ស្រុក​កំរៀង​ត្រូវបាន​ដក​បញ្ឈរជើង​

    បាត់ដំបង​៖ ក្រោយពី​មាន​ករណី​ប្លន់​បាញ់សម្លាប់​នៅ​ស្រុក​កំរៀង លោកស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង​បាន​ដកយក​លោក​អធិការ​ប៉ូលិស​ស្រុក​កំរៀង មក​បម្រើ​ការងារ​នៅ​ថ្នាក់​ខេត្ត​វិញ ហើយ​ដាក់​មន្ត្រី​ថ្មី​ជំនួស ។​

   លោក​ឧត្ដមសេនីយ៍ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមករា​នេះ​ថា បន្ទាប់ពី​ក្រុមចោរ​ប្រដាប់អាវុធ ចូល​បាញ់​ជិត​១០​គ្រាប់​នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង​ស្លាប់​ម្នាក់ របួស​៣​នាក់ ប្លន់​យក​ទ្រព្យសម្បត្តិ​មួយចំនួន ហើយ​រត់​គេចខ្លួនបាត់ នៅ​យប់​ថ្ងៃទី​២៧ ខែមករា​ឆ្មាំ​២០១៥​នៅ​ថ្ងៃទី​២៨​មករា​នេះ​លោក​បានសម្រេច​ដកយក អធិការ​ស្រុក​កំរៀង លោក​វរសេនីយ៍ត្រី ផាន់ ចាន់ណា​រ៉ា មក​ធ្វើការ​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង​បណ្តោះអាសន្ន​សិន​។​

    គួររំលឹកថា នៅវេលា​ម៉ោង​ប្រមាណ ១០​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ក្រុមចោរ​ប្រដាប់​ដោយ​កាំភ្លើង​អាកា​១​ដើម និង​កាំភ្លើងខ្លី​២​ដើម បាន​ចូលទៅ​បាញ់​ប្លន់​ជិត​១០​គ្រាប់ (​អាកា​៥​គ្រាប់ និង​កាំភ្លើងខ្លី ៣​គ្រាប់​) នៅផ្ទះ​លក់ដូរ​មួយកន្លែង ស្ថិតនៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់ ហើយ​ក្រុមចោរ​បាន​ប្រមូលយក​គ្រឿងអលង្ការ​អស់​មួយចំនួន ហើយ​ក្រុមចោរ​គេចខ្លួនបាត់ ៕​

adverise with khmeread

មតិយោបល់