adverise with khmeread 2

អង្គរក្ស​បើកឡាន​ឲ្យ​ថៅកែ​ហាង​ផែ​ថ្ម​រា​កៃកាំភ្លើង​ត្រូវរបួស​បុរស​ម្នាក់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មេការ​ហាង​ផែ​ថ្ម​បាន​រងរបួស​ត្រូវ​គ្រាប់កាំភ្លើង​របស់​អង្គរក្ស​របស់លោក​ថៅកែ​ហាង​ដែល​បានធ្វើ​ឲ្យ​រា​កៃកាំភ្លើង​កាលពី​ម៉ោង​២​និង ១៥​នាទី ថ្ងៃទី​២៨​មករា​ឆ្នាំ​២០១៦ ចំណុច​ភោជនីយដ្ឋាន​ផែ​ថ្ម ផ្លូវ​៨២​កែង​៣៩ ភូមិ​៤ សង្កាត់​ស្រះចក ដូនពេញ ។​

    ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឈួ​ង សុខ​ហៀ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មេការ​ភោជនីយដ្ឋាន​ផែ​ថ្ម ស្នាក់នៅ​ហាង​ផែ​ថ្ម រងរបួស​១​គ្រាប់​ចំ​កំភួនជើង​ខាងឆ្វេង​។ បច្ចុប្បន្នកំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

    ចំណែក​ជនបង្ក​ឈ្មោះ ហោ ត្រាយ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​អង្គរក្ស​និង​ជា​អ្នកបើក​ឡាន​ឲ្យ​ឈ្មោះ ចេង ហុង ជា​ថៅកែ​ភោជនីយដ្ឋាន​ផែ​ថ្មី​។​

     ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ ជនបង្ក​ឈ្មោះ ហោ ត្រាយ បាន​ដឹក​ថៅកែ​របស់ខ្លួន​ឈ្មោះ ចេង ហុង មក​មើល​បុគ្គលិក​ហាង​ឈ្លោះ​គ្នា ហើយ​ជនបង្ក​បាន​ចុះ​ពី​ឡាន ដក​អាវុធ​ខ្លីម៉ាក​GLOCK មកកាន់​នៅ​ដៃ​អា​ម៉េ​ដោះ​គ្រាប់ ។​

   ភ្លាមនោះ​មិនដឹង​យ៉ាងម៉េច​ក៏​ឮសូរ​ស្នូរ​ផ្ទុះអាវុធ​ចំនួន​១​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​ឈ្មោះ ឈួន សុខ​ហៀ​ង តែម្តង​។​

   ក្រោយ​កើតហេតុ​ជនសង្ស័យ​បានគេច​ខ្លួន​ពី​ហាង​ផែ​ថ្ម​បាត់​តែម្តង​៕​

adverise with khmeread

មតិយោបល់