មិននឹកស្មាន! បំបាត់ស្នាមជ្រួញលើមុខ ក្នុងរយៈពេល ១ សប្តាហ៍ ជាមួយគ្រឿងផ្សំតែមួយឈុតប៉ុណ្ណោះ...វិធីធ្វើងាយៗចំណាយតិច

    ​* គ្រឿងផ្សំ​៖
​    ​- ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​
​    ​- ស៊ុត​ក្រហម ១ គ្រាប់ (​មាន់ ឬ ទា​)
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​
​    ​- Vaseline ២ ស្លាបព្រា​កាហ្វេ​។​
​    ​
​    ​ដាក់​ចានចង្កឹះ​មួយ​នៅ​កណ្តាល​កូន​ឆ្នាំង​មួយ បន្ទាប់មក​យក Vaseline ដាក់ចូល​ចានចង្កឹះ ហើយ​ចាក់ទឹក​ចូលក្នុង​កូន​ឆ្នាំង វាស់​កម្រិត ១ អ៊ី​ញ (​កុំ​ចាក់ទឹក​ចូល​កូនចាន​ចង្កឹះ​ឱ្យសោះ​)​។ បើកភ្លើង​តិចៗ​ដើម្បីឱ្យ Vaseline រលាយ​នៅក្នុង​ចាន​នោះ​។ បន្ទាប់មកទៀត​ដកចេញ ដាក់​គ្រឿងផ្សំ​ផ្សេងទៀត​ចូល​កូរ​ឱ្យ​សព្វ​។ បន្ទាប់មក កាយ​គ្រឿងផ្សំ​នោះ​ដាក់ចូល​កូន​ដប​មាន​គម្រប​ទុក​កន្លែង​ត្រជាក់​។ 

​    ​របៀប​ប្រើប្រាស់ អ្នក​គ្រាន់តែ​លាប​ក្រែ​ម​នោះ​នៅលើ​មុខ​ទុកចោល ១ ម៉ោង បន្ទាប់មក​យក​សំឡី ឬ​ក្រដាស​ទន់​ជ្រលក់​ទឹក​ជូត​មុខ​សម្អាត​ជាការ​ស្រេច​។ អនុវត្ត​រៀងរាល់ថ្ងៃ​ឱ្យបាន ១ សប្តាហ៍ លោក​អ្នកនឹង​ចាប់ផ្តើម​ឃើញ​ស្បែក​តឹង​ណែន​ជា​បណ្តើរៗ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16