adverise with khmeread F1437a71 6d7d 4988 aef6 3f5f1f65d0ae

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ពីបទសញ្ចារកម្ម រំដោះនារី១៣នាក់

   ភ្នំពេញ​៖ ​បុរស​ម្នាក់ពាក់ព័ន្ធ​ករណី​បើកហាងម៉ាស្សាបង្កាប់​បម្រើសេវា​ផ្លូវភេទ ដែលភាសាច្បាប់ហៅថា"បទសញ្ចារកម្ម" ក្នុង​ហាង​កោស​ជប់ ហេង យូរ​លេខ២១២សេតាម​បណ្ដោយ ផ្លូវ​១៥៥​ភូមិ​១​ក្រុម​៣​ក្នុង​សង្កាត់​ទួល​ទំពុន​ទី​១ ខណ្ឌចំការមន ត្រូវបានប៉ូលិសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២ធ្នូឆ្នាំ២០១៥ ព្រមទាំងរំដោះនារីៗចំនួន១៣នាក់។
    ប៉ូលិសនិយាយថា បុរសដែលត្រូវឃាត់ខ្លួនឈ្មោះហេង យូ អាយុ៤៨ឆ្នាំមុខរបរបើកហាងម៉ាស្សា  ដកហូតបានសៀវភៅកត់បញ្ជី៥ក្បាលនិងក្រដាស់ជូតទឹកកាមមួយថង់ធំ។ ចំណែក​នារី​រងគ្រោះ​ទាំង​១៣​នាក់ ត្រូវបាន​នាយកដ្នាន​ប្រឆាំងការជួញដូរ​មនុស្ស​និង​កា​រពារ​អនីតិជន ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានី ដើម្បី​ធ្វើ​ការអប់រំ​បន្ត​។​
    ប្រព​ភព​ត៌មាន​ពី​អង្គការ​មេត្រី​អន្តរជាតិ ថា ទីតាំង​ហាង​កោស​ជប់ម៉ាស្សាដែល​មាន​យីហោ “​ហេង យូរ​” ខាងលើ​នេះ​មាន​បង្កាប់ បម្រើសេវា​ផ្លូវភេទ ទើប​កម្លាំង​សមត្ថកិច្ច បាន​ដាក់​កម្លាំង​ចុះ​ប្រតិបត្តិការ បង្ក្រាបនិង​ឃាត់ខ្លួន នារីរងគ្រោះ​ចំនួន​១៣​នាក់ ដែល​ជា​ម្ចាស់​ទីតាំង​បើក​ម៉ាស្សា បង្កាប់​សេវា​បម្រើផ្លូវភេទល្មើសនឹងច្បាប់រដ្ឋ ៕

adverise with khmeread

មតិយោបល់