adverise with khmeread Xxl ipad1 970 80

តើ Apple នឹង​គ្រោង​ចេញ iPad ជំនាន់​ថ្មី​ខែក្រោយ​?

​    ​នៅ​ខណៈ​ពេលវេលា​នេះ​តែងតែមាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ការបង្កើត​នូវ iPhone ក៏ដូចជា iPad ដែល​ក្រុមហ៊ុន Apple មិនទាន់បាន​បញ្ចេញ​នូវ​របាយការណ៍​ណាមួយ​ច្បាស់លាស់​នៅឡើយ​។ ហើយ​ឥឡូវ​មាន​ពាក្យ​ចចាមអារ៉ាម​ថា Apple នឹង​ចេញ​នូវ iPade Air 3 ពេល​ឆាប់​ក្នុង​ខែ​មិនា​ខាងមុខនេះ​ថែមទៀត​។​

​    ​ទីតាំង​បច្ចេកវិទ្យា​កណ្ដាល​របស់ iOS ឈ្មោះ 9to5Mac គឺជា​កន្លែង​តែមួយគត់​ដែល​បង្កើត​នូវ​ចចាមអារ៉ាម​មួយ​នេះ​ឲ្យ​រាលដាល​ខ្លាំង​។ វេ​ប 9to5Mac បាន​អះអាង​ក្នុង​របាយការណ៍​ខ្លួន​ថា iPad Air 3 មាន​ទំហំ ៩,៧ អ៊ី​ញ ស្រដៀង​ទៅនឹង iPad Pro ដោយមាន​ភ្ជាប់​ប៊ិក​មកជា​មួយ​ទៀតផង​។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា​ចំពោះ​កាមេរ៉ា​ក្រោយ​វា​វិញ​មាន Flash, មាន​ភាពរឹងមាំ​, និង​ប្រើប្រាស់​នូវ Processor A9X ដូច iPad Pro​។​

​    ​ហើយ​របាយការណ៍​នេះ​បាន​បង្ហើប​ឱ្យដឹង​ព័ត៌មាន​ទាំងអស់​នោះទេ​។ យើង​នឹង​នៅតែ​រង់ចាំ​មើលថា​តើ​នឹងមាន​ឧបករណ៍​ទាំងអស់នោះ​ដែរឬទេ ខណៈ​ពាក្យ​ចចាមអារ៉ាម​កើន​ខ្លាំង​តាំងពី​ចូលឆ្នាំថ្មី​មកម្ល៉េះ​។ ហើយ​យើង​ក៏​មិនអាច​ជឿជាក់​បានដែរ ព្រោះ​យើង​តែងតែ​ឃើញ​នូវ​ឧបករណ៍​ប​ច្ចេ​វិជ្ជា​ទាំងនោះ​នៅ​ចុងរដូវ​ក្ដៅ ប៉ុន្ដែ​រឿង​ចម្លែក​នេះ​បាន​កើតឡើង​ចាប់ពី​ឥឡូវ​ទៅហើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់