adverise with khmeread Untitled 1

រំលោក​ភ​កុមារី​អាយុ​១៣​ឆ្នាំ​បានសម្រេច​ជាប់​ខ្នោះ​ប៉ូលិស​

    ព្រៃវែង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តព្រៃវែង​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៨​មករា​ឆ្នាំ​២០១៦​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​កុមារី​អាយុ​១៣​ឆ្នាំ​បានសម្រេច​រួចមក​។​

   ប៉ូលិស​និយាយថា យោងតាម​ពាក្យបណ្តឹង​របស់​គ្រួសារ​កុមារី​រងគ្រោះ​​ឈ្មោះ ស​.​រ​.​វ​.​អាយុ​១៣​ឆ្នាំ ជា​ជនគរ​ថ្លង់​មាន​សតិ​មិន​គ្រប់​នៅ​ភូមិ​លិ​ង ឃុំ​អង្គ​រាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​បានប្តឹង​ថា ឈ្មោះ​ប៉ែន សុំ​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​បាន​រំលោភ​កូនស្រី​គាត់​កាលពី​ថ្ងៃ​២៧ ០១ ២០១៦​។​

    ក្រោយ​ការស្រាវជ្រាវ​សើ​ុ​ប​បញ្ជាក់​ប៉ូលិស​បាន​សុំ​ការឯកភាព​ពី​ព្រះរាជ​​អាជ្ញា​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​នា​ថ្ងៃ​បន្ទាប់​។​

  បច្ចុប្បន្ន​យើង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រៃវែង​ចាត់ការ​តាមច្បាប់ ៕

adverise with khmeread

មតិយោបល់