adverise with khmeread 1

បើ​ចង់​បាត់​មុន​លើ​មុខ​អ្នក​គួរ​សាក​ប្រើ​ម្សៅ​មេនំ​ប៉័ង​នេះ​សាកល៎​មើល​!

​    ​អ្នក​គួរ​សាកល្បង​ម្សៅ​មេនំ​ប៉័ង​សម្រាប់​ថែរក្សា​មុខ​! រន្ធ​ញើស​របស់​អ្នក​កំពុង​ស្ទះ​ទៅដោយ​ជាតិ​ខ្លាញ់ កោសិកា​ងាប់ ធូលី និង​ដី ហើយ​វា​បាន​ជាប់​នៅលើ​មុខ​របស់​អ្នក​គ្រប់​ពេលដែល​អ្នកចេញ​ក្រៅ​ម្តងៗ​។

​    ​ប្រសិនបើ​អ្នក​មិន​សម្អាត​រន្ធ​ញើស​ដែល​ស្ទះ​ទៅដោយ​របស់​ទាំងអស់នោះ​ទេ វា​នឹង​ប្រែក្លាយ​ទៅជា​មុន និង​ខ្ទុះ​លើ​មុខ ដូច្នេះ​វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​ត្រូវ​សម្អាត​រន្ធ​ញើស​ទាំងនោះ​។
​    ​
​    ​វិធី​ព្យាបាល​ខាងក្រោម​ពុំ​តម្រូវឱ្យ​អ្នកចំណាយ​ប្រាក់​ច្រើន​ដូច​ចំណាយ​ទៅលើ​គ្រឿងសម្អាង​នោះទេ ព្រោះ​អ្នក​អាចធ្វើ​វា​បាន​ដោយ​ខ្លួនឯង​នៅផ្ទះ ហើយ​ទន្ទឹមនឹងនោះ​អ្នក​ក៏​នឹង​រីករាយ​ជាមួយនឹង​លទ្ធផល​ដែរ​។

​    ​អ្វីដែល​អ្នក​ត្រូវធ្វើ​៖
​    ​១. លប់មុខ​ជាធម្មតា ហើយ​ចង​សក់​ឱ្យមាន​របៀប​ដើម្បីឱ្យ​មុខ​ស្អាត​មាន​អនាម័យ​។​
​    ​២. ត្រៀម​ល្បាយ​លាបមុខ​សម្រាប់​ថែរក្សា​មុខ​៖ ក្រែ​ម​កោរពុកមាត់​២​ស្លាបព្រា​បាយ​លាយ​ជាមួយ​ម្សៅ​មេនំ​ប៉័ង​កន្លះ​ស្លាបព្រា​កាហ្វេ​។​
​    ​៣. ដាក់​ឆ្នាំ​ដាំទឹក ២០០ មិ​ល្លី​លីត្រ​ឱ្យ​ពុះ ហើយ​ថែម​ផ្កា​ខា​ម៉ូ​ម៉ា​ល​ស្ងួត (Dry Chamomile Flower) ពីរ​ស្លាបព្រា​បាយ​។

ផ្កា​ខា​ម៉ូ​ម៉ា​ល​ស្ងួត (Dry Chamomile Flower)


​    ​៤. រួច​យក​ឆ្នាំង​ដាក់​លើ​តុ ហើយ​ឱនក្បាល​ពីលើ​ឆ្នាំង ដោយ​គ្រប​មុខ​ជាមួយ​កន្សែងពោះគោ ហើយ​ស្ទី​ម​មុខ​រយៈពេល ៥ ទៅ ៧ នាទី​។
​    ​៥. យក​ល្បាយ​ម្សៅ​មេនំ​ប៉័ង​និង​ក្រែ​ម​កោរពុកមាត់​ដែល​លាយ​ចូលគ្នា​រួច មក​លាប​លើ​មុខ​ដែល​ទើប​ស្ទី​ម​ហើយ តែ​ត្រូវ​ចៀសវាង​តំបន់​នៅ​ជុំវិញ​ភ្នែក​និង​បបូរមាត់​។
​    ​៦. ចូលទៅ​បន្ទប់ទឹក ហើយ​បើកទឹក​ក្តៅ​លាងមុខ រួច​យក​ច្រាស់​ដុសធ្មេញ​ដែល​ទន់​បំផុត​មួយ​ដាក់​ក្បែរ​ដៃ​។
​    ​៧. ទោះ​មាន​ច្រាស់​សម្រាប់​ដុស​មុខ ក៏​អ្នក​នៅតែ​អាច​យក​ច្រាស់​ដុសធ្មេញ​មក​ដុស​បាន​ដូចគ្នា​។
​    ​៨. បន្ទាប់​ត្រូវយក​ច្រាស់​ដុស​សម្អាត​ស្បែ​កមុខ​។ ត្រូវ​យកចិត្តទុកដាក់​ដុស​ឱ្យ​ខ្លាំងជាងគេ​លើ​ច្រមុះ និង​ថ្ងះ​។
​    ​៩. លាង​សម្អាត​ជាមួយ​ទឹក​។​
​    ​១០. នៅពេល​អ្នក​ឆ្លុះកញ្ចក់ ស្នាម​ខ្មៅៗ​ក្នុង​រន្ធ​ញើស​នឹង​បាត់អស់​រលីង រន្ធ​ញើស​នឹង​ស្អាត​មាន​អនាម័យ ហើយ​មុខ​របស់​អ្នកនឹង​រលោង​ស្អាត​ជាមិនខាន​។

​    ​សម្គាល់​៖ វិធី​នេះ​អាចធ្វើ​រាល់​មួយ​សប្តាហ៍​ម្តង​។

​    ​សូម​ចែករំលែក​អត្ថបទ​នេះ​ដល់​មិត្តភក្តិ​បងប្អូន​ដែលមាន​បញ្ហា​មុខមុន ដើម្បីឱ្យ​ពួកគាត់​យកទៅអនុវត្ត និង​ដើម្បី​សម្រស់​ស្អាត​កើតមាន​ដល់​ពួកគាត់​ឡើងវិញ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់